ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋនៅតែទទួចសំណូមពរ ដល់អាជ្ញាធរសង្កាត់ និងសាលាក្រុង ជួយសម្រូវផ្លូវជាច្រើនកន្លែង នៅភូមិកូនសេក ក្នុង សង្កាត់អូរចា

ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង នៅតែបន្តទទួចសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជា រដ្ឋ បាលក្រុងបាត់ដំបង ឲ្យជួយសម្រួលផ្លូវជាច្រើនខ្សែក្នុងភូមិ ខណះផ្លូវទាំងនេះពួកគាត់ប្រឈមនិងការធ្វើដំណើររាល់ឆ្នាំ នៅពេ លមានភ្លៀងធ្លាក់ម្តងៗ ជាពិសេសក្នុងរដូវវស្សា ដែលធ្វើឲ្យអ្នកធ្វើដំណើរខ្លះដួលបង្ករបួសស្នាមជាញឹកញ៉ាប់ ។

អាជ្ញាធរភូមិម្នាក់ តំណាងឲ្យពលរដ្ឋ បានបង្ហើបថា ផ្លូវប៉ុន្មានខ្សែក្នុងភូមិព្រៃកូនសេកនេះរាល់ឆ្នាំ ខាងសង្កាត់មិនព្រមជួយ សម្រួលដល់ពលរដ្ឋនោះទេ បង្កជាករណីរាំរ៉ៃដែលប្រជាពលរដ្ឋប្រឈមក្នុងការធ្វើដំណើរនៅរដូវកាលធ្លាក់ទឹកភ្លៀង បើទោះ បីពលរដ្ឋទទួចសំណូពរជាច្រើនលើកច្រើនសារ ក៏នៅតែគ្មានដំណោះស្រាយនោះដែរ ខណះផ្លូវមួយខ្សែៗមិនមានចម្ងាយឆ្ងា យនោះប៉ុន្មានទេ ។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រាប់យ៉ាងខ្លីថា” ផ្លូវខ្លីៗ នៅក្នុងភូមិ ជាគម្រោងរបស់មូលនិ ធិឃុំ សង្កាត់ ដែលត្រូវដោះស្រាយ “។ ចំណែក មន្ត្រីសង្កាត់អូរចា គឹតត្រឹមពេលនេះ នៅមិនទាន់បានឆ្លើយតបលើករណីនេះ នៅឡើយដែរ ។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងភូមិអាងពោធិ៍ ក្នុងសង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ក៏បានត្អូញត្អែដែរថា” ផ្លូវនេះស្ថិតនៅភូមិ អា ងពោធិ៍ សង្កាត់ឱម៉ាល់ ក្រុងនឹងខេត្តបាត់ដំបង សុំសំណុំពរ បើជ្រុលជាធ្វើហើយ សុំធ្វើចេញពីចិត្តកុំអោយប្រជាជនរស់នៅក្នុង ភូមិគ្រប់គ្នាពិបាកក្នុងការធ្វើដំណើរ ជាពិសេសខែធ្លាក់ភ្លៀង សុំអោយខាងអ្នកពាក់ព័ន្ធជួយដល់សុខទុក្ខប្រជាពលរដ្ឋផង ជាពិ សេសកូនក្មេងគ្នាទៅរៀនមិនកើតទេ”។

បើទោះយ៉ាងណា លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការ ក៏បានជួយសួរទៅខាងរដ្ឋបាលក្រុងបាត់ដំបង ជំនួសឲ្យ ពលរដ្ឋដែរ ដោយសាលោកយល់ពីផលលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅប្រកបមុខរបរផ្សេងៗប្រឈមនិងការ ធ្វើដំណើរ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ៕ សួន ចាន់នី

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com