ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវទេសចររហូតដល់ជាង៦៦ម៉ឺននាក់ មានការ កើនឡើងជាង២៧ភាគរយ ធៀបឆ្នាំមុន

បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២ត្រូវនឹងថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៃពិធីបុ ណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តតាមបណ្តារម ណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង មានភ្ញៀវទេសចរសរុប ៦៦២.៣៣៥នាក់ មានការ កើនឡើងរហូតដល់២៧.៥៥% បើធៀបឆ្នាំមុន។

មន្ទីរទេសចរណ៍បន្ថែមថា ក្នុងចំណោមចំនួនអ្នកមកលេងកំសាន្តជាង៦៦ម៉ឺននាក់នៅខេត្តបាត់ដំបង នាថ្ងៃទី១៥ខែមេសាខា ងលើនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអា រាម សរុប ២០១,៧៣៦នាក់ និង ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុប ៤៦០,៥៩៩នាក់។

បើតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលបានមកលេងក ម្សាន្ត ខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ៦៦១ ៣៧៨នាក់ កើនឡើង២៧.៥៩%បើប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិ ៩៥៧នាក់ កើនឡើង៤.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
លោកបញ្ជាក់ថា រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់១៥មេសាមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មក លេងកំសាន្តនៅខេត្តបាត់ដំបង រហូតដល់ជាង១លាន ៦ម៉ឺន៩ពាន់នាក់ ក្នុងនោះភ្ញៀវមកលេងកំសាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន បាត់ដំបងសរុប៧៤៦ ៨០០នាក់។ខណះនៅថ្ងៃទី១ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានសរុប៤០៦,៧៩៥នាក់៕
អត្ថបទ÷សួន ចាន់នី

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com