ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកស្រី អ៊ឹម ស្រីនឿន គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យសំណុំរឿងប្តីគាត់ឈ្មោះហៃ ផាត

ខេត្តកណ្តាល ៖ លោកស្រី អ៊ឹម ស្រីនឿន រស់នៅភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល
មានកូន៣នាក់ មុខរបរលក់បបរ ប្តីជាកសិករនិងកម្មករ ។ លោកស្រីបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមពិនិត្យសំណុំប្តីគាត់ដែលត្រូវតុលាការចាប់ខ្លួនជាលើកទី២ ដោយប្តីគាត់មិនបានសាងកំហុសអ្វីបន្ថែមទៀតនោះទេ ។

លោកស្រីបានប្រាប់ព្រះនរាយណ៍ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ថា៖ ប្តីគាត់ឈ្មោះ ហៃ ផាត អាយុ៥៤ឆ្នាំត្រូវបានតុលាការចាប់ខ្លួនលើកទី១ នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៤
ពីបទ(រួមគំនិតក្បត់)ឃុំខ្លួនបាន១ខែ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចដោះលែង លោកហៃផាត(អតីតគណបក្សកម្លាំងជាតិ) អោយនៅក្រៅឃុំ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការគ្មាន ។

លោកស្រីបន្តថា ៖ បន្ទាប់ពីប្តីគាត់ចេញពីគុកព្រៃសវិញ ប្តីគាត់មិនហ៊ាននិយាយអ្វីផ្តេសផ្តាស់ទៀតនោះទេ ពោលគឺបន្ទាប់ពីសុំទោសសម្តេច និងបានសុំចូលរួមជាសមាជិកនៃគណបក្សប្រជាជនកម្ពុជានោះមក គឺបេះដូងប្តីគាត់បានគោរពស្រលាញ់តែគណបក្សប្រជាជនកម្ពុជាស្របតាមបេះដូងលោកស្រីដែរ ព្រោះថា ៖លោកស្រីក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជាចាស់ចូលមុនប្តីគាត់តាំងពីយូរណាស់មកហើយ។លោកស្រីថា ៖ តាំងពីនោះមកប្តីគាត់ក៏បានពន្យល់ដល់សមាជិកកម្លាំងជាតិបានចំនួន៩នាក់ និងសមាជិកថ្មីចំនួន៣នាក់ ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ ។ តែអ្វីលោកស្រីមិនយល់ និងមិនអស់ចិត្តគឺថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តុលាការក៏បានចាប់ខ្លួនប្តីគាត់ចូលពន្ធនាគារម្តងទៀត ដោយប្តីគាត់មិនបានប្រព្រឹត្តខុសអ្វីទៀតនោះទេ ។

លោកបន្តស្រីថា ៖ លោកស្រីនិងកូនក្មួយបានដើរស៊ើបសួរពីដំណើររឿងប្តី ត្រូវគេបង្ហើបថា ៖ សំណុំរឿងប្តីគាត់ជាប់ពាក់ព័ន្ធនឹងមនុស្សម្នាក់ទៀត ដែលជាមន្រ្តីនឹងបានក្លែងសញ្ញាប័ត្រ ។ លោកស្រីថា៖ ចំពោះម្នាក់ទៀតត្រូវជាក្មួយនោះ បើគាត់មានកាំភ្លើង មានឈ្មោះជាមន្រ្តីរាជការ ឬ ក្លែងសញ្ញាបត្រ ជារឿងរបស់ក្មួយ តែចំពោះប្តីរបស់គាត់មិនជាប់ព័ន្ធអ្វីនោះទេ ពោលគឺប្តីគាត់គ្រាន់និយាយផ្តេសផ្តាស់ប៉ុណ្ណោះ មិនមានអ្វីលើសនឹងទេ (គេថាសំលកំពឹស) ។

នៅថ្ងៃនេះ ព្រះនរាយណ៍ មិនអាចរកការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com