នៅឆ្នាំនេះសង្រ្កានបាត់ដំបង បានដូរទីតាំងពីវិទ្យាល័យនេត យ៉ង់ មកសួនវិមានឯករាជ្យកណ្តាលក្រុងបាត់ដំបង បានស្រូបទា ញភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកំសាន្តរហូតដល់ជាង១លាន១សែននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាន ៧សែននាក់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខេត្តបាត់ដំបង។ក្នុងនោះនៅតាមគោលដៅរមនីយដ្ឋា ទេសចរណ៍ក្នុងខេត្តទាំង១១៥កន្លែងដែលបានរៀបចំ និងទីវត្តអារាម ក៏មានភ្ញៀវសម្រុកមកលេងកម្សាន្តផងដែរ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា តំបន់សង្រ្កានបាត់ដំបងដែលបានដូរទីតាំងថ្មីនេះ ភ្ញៀវទេសចរបានសម្រុកមក លេងច្រើនជាងនៅតាមរមនីយដ្ឋានទេសចរណ៍នានា ដោយសាររដ្ឋបាលខេត្តនិងសសយកខេត្តបាត់ដំបងបានរៀបចំកន្លែង កំសាន្តធំៗជាច្រើនដូចជា តំបន់ត្រជាក់ចិត្តអមដោយឆាកតន្រ្តីខ្នាតធំ តំបន់ពាងទឹកសម្រាប់លេងកំសាន្ត តំបន់តន្រ្តីស្រុកស្រែ ដែលមានចងគោមភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។ក្នុងនោះក៏មានការរៀបចំពិពណ៌ម្ហូបអាហារយ៉ាងសំបូរ បែប និងតាំងទិន្នផលកសិកម្មក្នុងស្រុកដូចជា ផ្លែក្រូច ដូងខ្ទិះ ណែម ទុរេន និងតាំងជារូបពស់ខ្នាតយក្យផងដែរ ដើម្បីជាការ ទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរ។
លោក ហម អរុណ បន្តថា ឆ្នាំនេះភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង ក្នុងរយះពេល៣ ថ្ងៃ មានចំនួនជាង ១លាន៧សែនបួនម៉ឺននាក់ ចំនួននេះមានការកើនឡើងជាង ៣២ភាគរយបើធៀបនឹងឆ្នាំមុន២០២៤ក្នុង រយៈពេលដូចគ្នា។
ហើយក្នុងចំណោមភ្ញៀវមកលេងកំសាន្តនៅខេត្តបាត់ដំបងរយៈពេលបីថ្ងៃខាងលើ មានភ្ញៀវអន្តរជាតិ ២៨៨៩នាក់ មានការ កើនឡើងជាង១៧ភាគរយ បើធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា៕
អត្ថបទ÷សួន ចាន់នី