ទីតាំងល្បែងអនឡាញសុីសងធំៗចំនួន៥កន្លែងនៅស្រុកស្អាង.ពលរដ្ឌទទូចស្នើរសុំអោយសមត្ថកិច្ចជួយបង្រ្កាប
តាមប្រភពពីប្រជាពលរដ្ឋស្រុកស្អាងបានប្រាប់អោយដឹងកាលថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេញថា.បច្ចុប្បន្ននេះមានទីតាំងល្បែងអនឡាញដ៏ធំចំនួន៥កន្លែងបើកលេងយ៉ាងចំហរហាក់បីដូចជាមិនខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឌាននោះឡើយ។
តាមប្រភពខាងលើ បានបន្តថា.កន្លងមកទីតាំងបើកល្បែងទាំងនេះត្រូវបានសមត្ថកិច្ចមូលធ្លាប់ចុះទៅធ្វើកិច្ចសន្យាបិទជាញឹកញាប់ផងដែរ តែក្រោយមកឃើញបើកលេងវិញបានដដែល ។
ទីតាំងល្បែងអនឡាញទងនោះ ១.នៅភូមិបារ៉ែនលើឃុំស្វាយប្រទាល។២.ភូមិព្រែករុនឃុំព្រែកគយ។៣.ភូមិថ្កុលឃុំត្រើយស្លា.។៤.ភូមិព្រែរុនក្រោមឃុំព្រែកគយ។៥.ភូមិព្រែកភេ.ឃុំតាលន់.។
បញ្ជាក់ទីតាំងល្បែងខាងលើនេះបច្ចុប្បន្នកំពង់បើកលែងដោយរលូន.ដូច្នេះហើយប្រជាពលរដ្ឌសុំស្នើរកិច្ចអន្តរាគមន៏ដល់សមត្ថិច្ចនិងអាជ្ញាធរមេត្តាជួយមានវិធានការ.បង្រ្កាបផង៕