ខេត្តកំពត : ជារៀងរាល់យប់ចៅស្រីអាយុ៣ឆ្នាំ និងអាយុ៨ឆ្នាំ តែងតែយំអោបយាយ និងសួរយាយថា ម្តាយគេទៅណាអីក៏បាត់យូរម្លេះ ។
ទឹកភ្នែកយាយ ដែលត្រូវជាម្តាយបង្កើតបានហូរធ្លាក់ដោយមិនដឹងខ្លួន នឹងសុំអង្វរដល់ព្រះសូមជួយបង្ហាញផ្លួវអោយកូនគាត់ បានត្រលប់មកផ្ទះវិញផង ទោះស្លាប់ ឬរស់ក៏ដោយ ។
លោកស្រី ហែម អីម អាយុអាយ្៥២ឆ្នាំ ជាអ្នកលក់ដូរបន្លែក្នុងផ្សារឈូក រស់នៅក្នុងភូមិព្រៃឈើនៀង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត បានប្រាប់ព្រះនរាយណ៍នៅព្រឹកថ្ងៃ១២ ខែមិនា តាមប្រព័ន្ធទូរសព្ទថា : កូនស្រីគាត់ មានឈ្មេាះប៊ួក ឡៃ អាយុ២៦ឆ្នាំ រស់នៅជាមួយគាត់ បានរៀបការរួច មានកូន២នាក់ ។កូនស្រីបងអាយុ៨ឆ្នាំ និងកូនស្រីពៅអាយុ៣ ឆ្នាំ ។
លោកស្រីបានបញ្ជាក់ថាមុនពេលបាត់កូនស្រីពីផ្ទះនៅថ្ងៃទី១៦ ខែ១១ ឆ្មាំ២០២៤វេលាម៉េាង១០ព្រឹក គឺកូនស្រីបានវេរលុយទិញឥវ៉ាន់ទៅអោយជនមិនស្គាល់ឈ្មោះ ចំនួន២ដង ។ វេរលើកទី១ នៅថ្ងៃទី១៣ ខែ១១ ឆ្នាំ២០២៤ ចំនួន៣០០ដុល្លា និងវេរលើកទី២ នៅថ្ងៃទី១៤ ខែ១១ ឆ្នាំ២០២៤ ចំនួន២លានរៀលទៀត ។ ដល់ថ្ងៃទី១៦ ខែ១១ ឆ្នាំ២០២៤ កូនស្រីក៏បាត់ដំណឹងសូន្យឈឹងរហូតដល់ថ្ងៃនេះ ។
លោកស្រីថា គាត់បានដាក់ពាក្យបណ្តឹងមានប៉ូលីស និងបេអឹម អោយជួយរកតែហាក់បាត់ស្រមោលឈឹង ដូចគ្មានបើកការស៊ើបអង្កេតអ្វីនោះទេ ។
ប្រជាពលរដ្ឋដែលបានចូលខំមិន នាពេលកន្លងមកបានបង្ហាញអារម្មណ៍ថា ការបាត់កូនបងស្រីខាងលើប្រហែលមិនផ្អើលឈូរឆរដល់ស្រទាប់មហាជនហើយមើលទៅ ទើបគ្មានបទបញ្ជាពីថ្នាក់លើ បានជាស្ងាត់យ៉ាងនេះ ៕