ការរៀបចំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ កាន់តែមានភាពអស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង បើទោះបីការអភិវ ឌ្ឍន៍សាងសង់សួនច្បារកម្សាន្ត នៅមិនទាន់រួចរាល់ជាស្ថាពរ ក៏តំបន់នេះគេមើលឃើញថា កំពុងតែឆក់ទាញអារម្មណ៍អ្នកមក កម្សាន្តកាន់តែមានកំណើនជាងមុន។
ការទាក់ទាញកំណើនអ្នកមកលេងកម្សាន្តនេះ បានបង្កើតជាប្រភពបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករនៅតំបន់នោះបា នយ៉ាងប្រសើ តាមរយះបង្កើនមុខរបរកាន់តែច្រើនឡើង ក្រោយពីរដ្ឋបាលខេត្តនិងមន្ទីរជំនាញ បានកែច្នៃសាងសង់សួនកម្សា ន្តយ៉ាងគួឲ្យចាប់អារម្មណ៍ និងលេចធ្លោជាងរមនីយដ្ឋានទេសចរណ៍នានា ហើយត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមតិមហាជនបា នកោតសសើលើការអភិវឌ្ឍន៍និងកែច្នៃរបស់រដ្ឋបាលខេត្ត ប្រកបដោយភាពអស្ចារ្យ ហើយបានកែប្រែតំបន់នេះក្លាយជាតំបន់ ប្រវត្តិសាស្ត្រ លើវិស័យទេសចរណ៍ និងក្លាយជាប្រភពរកចំណូលរបស់អ្នកស្រុកយ៉ាងប្រសើផង។
បើតាមអាជាធរមូលដ្ឋានឃុំភ្នំសំពៅ ក្នុងនាមអាជ្ញាធរដែនសប្បាយចិត្ត ក្រោយឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការរកចំ ណូលសេដ្ឋកិច្ចជាបន្តបន្ទាប់កាត់បន្ថយធ្វើសំណាកស្រុកទៅប្រទេសជិតខាងដោយប្រថុយប្រថាន ក្រោយតំបន់ភ្នំសំពៅប្រែមុ ខមាត់ថ្មីលើវិស័យទេសចរណ៍។
អ្នកស្រី ផល្លី អតីតពលករចំណាកស្រុក រស់នៅក្នុងឃុំភ្នំសំពៅ បានឲ្យដឹងថា អ្នកស្រីទើបចាប់ផ្តើមបើកមុខរបរលក់ដូរនៅរម នីយដ្ឋានភ្នំសំពៅ ក្រោយពីអ្នកស្រីនិងស្វាមី ត្រឡប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅថ្មីៗនេះ ហើយក៏សម្រេ ចរកមុខរបរនៅក្នុងស្រុកវិញតែម្តង។
អ្នកស្រីបន្តថា”ក្រោយពីខ្ញុំនិងស្វាមីមកពីស្រុកថៃ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំ ខ្ញុំបានសង្កេតឃើញភាពអស្ចារ្យតំបន់ភ្នំ សំពៅ ហើយមានសក្តានុពលដើម្បីរកចំណូល ខ្ញុំសម្រេចនៅលក់ដូរក្នុងស្រុកវិញ ហើយប្តីខ្ញុំគាត់ទៅសន្សំលុយមួយរយះទៀ តសិន ក្រែងបានដើមទុនបន្ថែមទៀត”។អ្នកស្រីបន្តថា”លក់ដាច់គ្រាន់បើ ឲ្យតែល្ងាចឡើងខ្ញុំចាប់ផ្តើមរៀបចំលក់ដូរ ហើយភ្ញៀ វក្នុងស្រុកមកលេងច្រើនរាល់ល្ងាច ហើយជនបរទេសមិនទាន់ដល់ខែមានច្រើនទេ មានខ្លះៗប៉ុណ្ណ្ណោះ”។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្រៅពីអាជីវករលក់នៅក្នុងផ្សាររាត្រី បច្ចុប្បន្នប្រជាពលរដ្ឋនៅតំ បន់នោះ ចាប់បង្កើនការលក់ដូរ ក្នុងបរិវេណច្រើនជាងគ្រាមុន ក្រោយសួនច្បារកម្សាន្ត បានសាងសង់បានសម្រេច៩០ភាគរយ ហើយភ្ញៀវមកលេងជាហូរហែនៅពេលល្ងាចរហូតដល់យប់ ពិសេសភ្ញៀវក្នុងស្រុក ដែលបានបង្កើនប្រាក់ចំណូលដល់ប្រជាព លរដ្ឋរស់នៅតំបន់នោះ បានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងប្រសើរផងដែរ ហើយភ្ញៀវបរទេសនៅមិនទាន់ដល់ខែដែលពួកគេ មកលេងច្រើននៅឡើយ ខណះអាកាសធាតុកំពុងមានកម្តៅខ្លាំង៕
អត្ថបទ÷សួន ចាន់នី