ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

“សួនតេជោសន្តិភាព” ក្រុងបាត់ដំបង នឹងបានរួចរាល់នាពេលខ្លីខាងមុខ 

ខេត្តបាត់ដំបង: មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តថា សួនតេជោសន្តិភាព ក្រោយបញ្ចប់ការសាងសង់ អាចនឹងជួយទាញកំណើនដល់អ្នកទេសចរ ជាតិនិងអន្តរជាតិ មកលេងទស្សនាកម្សាន្ត បន្ថែមទៀត ក្នុងការអង្គុយកម្សាន្តគយគន់ ដងស្ទឹងសង្កែ ក៏ដូចជាបានគយគន់ សាលាខេត្តបាត់ដំបងដ៏វ័យចំណាស់ក្នុងប្រវត្តិសាស្ត្រផងដែរ។

សួនតេជោសន្តិភាព ក្នុងក្រុងបាត់ដំបង បានចេញជារូបរាងយ៉ាងស្រស់ស្អាត ជាអន្លើៗ ខណះនៅព្រឹកថ្ងៃទី១០ ខែមីនានេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ សួន តេជោសន្តិភាព ដើម្បីបន្តជំរុញដល់ការសាងសង់នេះឱ្យបានឆាប់រហ័ស បន្ទាប់ពីបានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។

ការចុះពិនិត្យនេះ លោកអភិបាលខេត្តបានផ្តោតត្រួតពិនិត្យលើការសាងសង់ដូចជា ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការរៀបចំកន្លែងអង្គុ យលំហែកម្សាន្ត ស្រូបខ្យល់អាកាស កន្លែងហាត់ប្រាណ ក្នុងបរិវេណ “សួនតេជោសន្តិភាព”ជាដើម។ហើយការពន្លឿនក្នុងការ សាសង់នេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងមហាជន ជាពិសេសភ្ញៀវបរទេស បានមកកម្សាន្ត លំហែកាយ ឲ្យបានកា ន់តែឆាប់ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្នុងក្រុងបាត់ដំបង។

សួនតេជាសន្តិភាពនេះ មានទីតាំង ស្ថិតនៅកណ្តាលក្រុងបាត់ដំបង នៅចំណុចក្បាលស្ពានថ្មដែកចាស់ អតីតមុខសាលាខេត្ត បាត់ដំបង៕ សួន ចាន់នី

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com