ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយ ទីតាំងល្បែង សុីសងចាក់បាល់ នឹងល្បែងផ្សេងទៀត កំពុងបើកលេងយ៉ាងរលូននៅតាមបណ្តោយផ្លូវលេខ២៣១ ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក

(ភ្នំពេញ)៖ទីតាំងល្បែងស៊ីសងមានចាក់បាល់ បៀរការ៉ាត់​ នឹង​ ល្បែងអនឡាញផ្សេងទៀត កំពុងបើកលេងយ៉ាងគឃ្លើន ខណ:អជ្ញាធរសម្ថកិច្ចមូលដ្ឋាន មិនមានចំណាត់ការចុះបង្រាប ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាសម្ថកិច្ចមូលដ្ឋានបើកភ្លើងខៀវ ហើយមើលទៅ ។

លោកអភិបាលខណ្ឌ ជា ពិសី​ និង​ លោកអធិការខណ្ឌ សុខ ហេង មានសមត្ថភាព ក្នុងការបង្ក្រាប ទីតាំងល្បែងសុីសង ខាងលើនេះ ដែលឬទេ? ឬមួយក៏ ដេកលក់អស់ហើយ ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ទីតាំងល្បែងសុីសងខាងលើនេះ មានអ្នកញៀនល្បែងចូលទៅលេង យ៉ាងគគ្រឹកគគ្រេង​ សឹងនិយាយបានថា២៤ម៉ោងលើ២៤ម៉ោង។

ពលរដ្ឋ និង មហាជនសំណូមពរ ដល់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាចាត់កម្លាំងជំនាញចុះ ត្រួតពិនិត្យ និង បង្ក្រាបទីតាំង ល្បែងស៊ីសង ខាងលើនេះផងទាន។

តើគោលនយោបាយ របស់រដ្ឋាភិបាលភូមិ.សង្កាត់ អាចអនុវត្ត មាន ប្រសិទ្ធភាព ដែលឬទេ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ឬក៏បណ្តែតបណ្តោយឲ្យ រីករាលដាលដូចជម្ងឺមហារីក។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com