ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ខែក ឃូលីផល ប្រធានក្រុមការងារចុះជួយឃុំធ្លក បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ខែក ឃូលីផល ប្រធានក្រុមការងារចុះជួយឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថាថ្ងៃនេះគឺជាទិវាមហានក្ខត្តឫក្សនៃការចាប់ផ្ដើមបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយឡែកនៅឃុំធ្លក នាឱកាសនេះដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ប្រជាជនយើង។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ឯកឧត្តមបានសំដែងនូវមនោសញ្ចេតនារំភើបរីករាយក្រៃលែងចំពោះអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយដែលបានមកជួបជុំយ៉ាងច្រើនកុះករនាពេលនេះដើម្បីសម្ដែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លាត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមាន «រូបសញ្ញាទេវតាបាចផ្កា» ជានាបានសុខសន្តិភាព និងការអភិវឌ្ឍឃុំសង្កាត់របស់យើង។ ឯកឧត្តមក៍បានរំលឹកបន្ថែមដែរថា រយៈពេលពីរឆ្នាំកន្លងមកនេះគឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា ដោយសារផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើនដែលមិនធ្លាប់មានពីមុនមក បណ្ដាលមកពីជម្ងឺកូវិដ-១៩ រាតត្បាតជាសកល និងគ្រោះមហន្តរាយនានាដែលកំពុងបន្តគំរាមកំហែងលើពិភពលោក ។

ឯកឧត្តមប្រធានក្រុមការងារលោក បានបន្តថា សម្រាប់ប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្នសភាពការណ៍ទូទៅនៅតែវិវត្តជាវិជ្ជមាន បង្កលក្ខណៈសម្បត្តិល្អប្រសើរដល់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យបើទោះបីស្ថិតក្នុងបរិបទសភាពការណ៍អន្តរជាតិមានភាពស្មុគស្មាញយ៉ាងណាក្ដី ស្ថានភាពអំណោយផលនេះ បានធ្វើឱ្យជីវភាពគ្រប់យ៉ាងនៅក្នុងសង្គមជាតិកាន់តែប្រសើរឡើង ស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍតាមរយៈនយោបាយ ឈ្នះ ឈ្នះ ត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបិតាស្ថាបនិកសន្តិភាព បង្កើតនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ប្រជាជនរស់នៅយ៉ាងសុខសាន្តប្រកបដោយសុភមង្គលដែលបានមកពីទឹកដមនៃសុខសន្តិភាព និងផ្លែផ្កានៃការអភិវឌ្ឍដោយសារកត្តាអំណោយផលនេះ យើងបានធ្វើការវាយតម្លៃយ៉ាងខ្ពស់ប្រកបដោយភាពត្រឹមត្រូវចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃសភាពការណ៍ទូទៅនិងលទ្ធផលដែលយើងសម្រេចបានជាទីមោទនៈ។

ជាមួយគ្នានោះដែរឯកឧត្តម ក៍បានអំពាវនាវដល់បងប្អូន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមប្រកាន់ខ្ជាប់និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ដើម្បីធានាឲ្យបរិយាកាសនៅក្នុងដំណើរការឃោសនាបោះឆ្នោត ថ្ងៃស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយសុខសុវត្ថិភាព។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com