ខេត្តកណ្តាល : ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ ក្រុងតាខ្មៅ ដែលកន្លងមក ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យា មិនអោយបើកលេងល្បែងខុសច្បាប់នោះ ពេលនេះនៅតែចចេសលួចបើកលេង មាន់ជល់អនឡាញ និង មានវង់បៀ ផងដែរ ។
ប្រភពបានបញ្ជាក់ថារូបភាព ទាំងនេះគឺថត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលសកម្មភាពកំពុងសប្បាយអឺងកង ដោយមិនបារម្ភពីសុវត្ថិភាព អ្វីនោះទេ ។
តាមរយៈកិច្ចសន្យា ម្ចាស់ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ដែលបង្កប់ល្បែងខុសច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះថា សុខុម ភេទប្រុស អាយុជាង៣០ឆ្នាំ ។
តាមមតិប្រជាពលរដ្ឋបាន លើកឡើងថា ទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ ហើយទីតាំងនោះ ក៏នៅក្រោយប៉ុស្តិ៍នគរបាលផងដែរ តើហេតុអ្វីអាច ប្រតិបត្តិការទៅរួច ឬ មួយមានសីលវេទមន្តបំបាំងកាយ ។
ប្រជាពលរដ្ឋស្នើដល់ ស្នងការខេត្តកណ្តាល គួរពិនិត្យនិងស្រាវជ្រាវករណីខាងលើ បើមិនចឹង អាចជាគំរូ អាក្រក់ដល់កន្លែងដ៏ទៃ ដែលអាចធ្វើកិច្ចសន្យាហើយ ហើយនៅអាចលួចបើកលេងបន្តទៀត ពោលគឺគ្មានអ្នកទទួលខុសត្រូវ ៕