ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទីតាំង ល្បែងមាន់ជល់ online ខ្នាតធំតាមបណ្ដោយផ្លូវ 115 សង្កាត់ កំពុង សំណាញ់ ខណ្ឌទឹកហូរក្រុងទឹកខ្មៅ បើកលេងយ៉ាងរលូន

ទីតាំង ល្បែងមាន់ជល់ online ខ្នាតធំតាមបណ្ដោយផ្លូវ 115 សង្កាត់ កំពុង សំណាញ់ ខណ្ឌទឹកហូរក្រុងទឹកខ្មៅ បើកលេងយ៉ាងរលូន

 

{#កណ្ដាល}÷ តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំង មាន់ online ខ្នាតធំជ្រកក្រោមផ្លាកអាហារដ្ឋានយីហោ ហៃហៃ
លក់បាយ និងម្ហូបកម្មង់ និងគ្រឿងក្លែមគ្រប់មុខ តែបែជាបើកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបទាល់តែសោះ។

ទីតាំងមាន់ជល់ONLINEនេះស្ថិតនៅតាមបណ្ដោយផ្លូវ 115 សង្កាត់កំពង់សំណាញ់ ខណ្ឌព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្ដាល ប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន បានឲ្យដឹងថាទីតាំងខាងលើ កំពុងតែបើកដំណើរការយ៉ាងរលូន លេងជារៀងរាល់ថ្ងៃដោយមិនញញើត

និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយដែលផ្ទុយពីគោលនយោបាយ “ភូមិ ឃុំ សុវត្ថិ ភាព ” ទាំង ៩ ចំណុចរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ នោះទេ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានប្រាប់អ្នកសារព័ត៌មានយើងថា កន្លែងទីតាំងបើកមាន់ONLINE នេះ បានរត់ការ គ្រប់ច្រកហើយ
បានជាទីតាំងនេះ បើកលេងបានយ៉ាង រលូន ហាក់បីដូច មិនរំខានដល់អាជ្ញាធរសមត្ថកិច្ចបន្តិចសោះ។

ប្រភព ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំង
មាន់ online នេះបានឲ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ពីមួយ ថ្ងៃទៅ មួយថ្ងៃគេឃើញមានមនុស្សចូលលេងយ៉ាងច្រើនកុះករ ដូចដង្ហែកឋិន ដោយមិនខ្លាចអ្វីទាំងអស់ដូច្នេះពួកគាត់បានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវជាមួយម្ចាស់ទីតាំងខាងលើអស់ហើយទេដឹងបានជាមិនហ៊ានចាប់ព្រោះខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ាន
បង្ក្រាបទីតាំងនេះបានបណ្ដែតបណ្ដោយឲ្យកន្លែងទីតាំងដែលមានយីហោ ឈ្មោះហៃហៃ
បើក លេង ល្បែងយ៉ាងគគ្រឹកគគ្រេងទៅវិញ
ព្រោះថា ល្បែងស៊ីសងគ្រប់ប្រភេទនេះហើយដែលបង្ករអោយមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារ ជាដើម ។ ល ។ មូលហេតុនាំអោយប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាចនឹងភាពអសន្តិសុខនៅក្នុងមូលដ្ឋានជាដើម។

រូបភាព shnews

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com