កណ្តាល : ក្រោយពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ បានរយ:ពេលបីថ្ងៃលោក ជន នី មេឃុំព្រែកដាច់ថ្មី បានចុះសួរសុខទុកសំណេះសំណាលថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកដាច់ទាំងមូល។ ហេីយនៅក្នុងឱកាសនោះដែរ លោក ជន នី បានចំណាយធនធានថវិការផ្ទាល់ខ្លួនជួលគ្រឿងចក្រចុះជួសជុលផ្លូវលំមួយខ្សែរដែលមានការខូចខាតធ្វេីឱ្យប្រជាពលរដ្ឋពិបាកក្នងការធ្វេីដំណេីរនាពេល កន្លងមក ហេីយផ្លូវមួយខ្សែខាងលេីមានប្រវែងបណ្តោយ ២៥០០ ម៉ែត្រ នៅក្នុងភូមិ ព្រែកដាច់ ឃុំ ព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។ ហេីយនៅក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋដែលមកពីភូមិ ព្រែកតូច ព្រែកដាច់ តាហុីង ប្រមាណជា ២៥០ នាក់ ដែលបានចូលរួមនិងសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងក្នុងកាល:ទេស:ដែលគាត់បោះឆ្នោតហេីយភ្លាមទទួលបាននូវការអភិរឌ្ឍន៍ពីបេក្ខជនមេឃុំថ្មីភ្លាម ។ លោក ជន នី បានឱ្យដឹងថាការជួសជុលផ្លូវលំខាងលេីបានចំណាយថវិការចំនួន ៤,៧៨០០០០៛ នៅក្នុងនោះដែរគឺមានការចូលរួមឧបត្ថម្ភពីសំណាក់
១. លោកជំទាវ ឃុន សុដារី = ១,៥០០០០០៛
២. លោក ជន នី = ២,៥០០០០០៛
៣.សប្បុរស ជនក្រុងភ្នំពេញ= ៧៨០០០០៛ ៕