ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)÷ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ។

ក្នុងឱកាសនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត និងក្រុមគ្រូគេទ្យ នៃមន្ទីរពេទ្យបង្អែកជាច្រេីនរូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការជួមុខ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថា ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅកម្ពុជាយេីងមិនមានអ្នកឆ្លង ក៏យេីងមិនត្រូវធ្វេសប្រហែស នោះឡេីយ ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ ។

ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្តបានកំណត់ នាពេលកន្លងមក ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com