ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចន្រ្ទា

(ខេត្តស្វាយរៀង)÷ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចន្រ្ទា

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលសាលាស្រុកចន្រ្ទា ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្តមបានជម្រុញដល់មន្ត្រីទាំងអស់ក្នុងរដ្ឋបាលស្រុកចន្រ្ទា ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពហើយ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពជាដើម។

ឯកឧត្តមបន្តថា ការទប់ស្កាត់ ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធ ឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណភាពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយចំនួន ដែលមានបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ឯកឧត្តមសង្កត់ធ្ងន់ថា បញ្ហាចំបងអភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំបន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមអភិក្រមទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាពហើយរដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរដោយ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺក្រុមប្រឹក្សាឃុំ សង្កាត់ មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង។

(សូមមបញ្ជាក់ថា)លោក ប៊ឹង លំអង ឋានន្តរស័ក្ដិនាយក្រមកា ថា្នក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមប្រកាសលេខ១៦៧៤ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ចំណែកលោក ហម សាភ័ណ្ឌ ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាលថ្នាក់លេខ៧ ឲ្យកាន់មុខតំណែងជា នាយករដ្ឋបាលសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមប្រកាសលេខ១៦៧៧ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com