ខេត្តកំពង់ធំ ៖ លោកស្រី ជិន គឹមអ៊ន ដែល ឈ្មួញឈើដ៏ល្បីល្បាញម្នាក់ នៅខេត្តកំពង់ធំ ។ មន្រ្តី និង ប្រជាជន ភាគច្រើន ពិសេសអ្នករកស៊ីឈើ ដែលមានដេប៉ូតូចៗ ច្បាស់ជាស្គាល់ វិធីសាស្រ្ត រឺហៅថា ជើងខ្លាំងរកស៊ីឈើនៅក្នុងខេត្តកំពង់ធំ ដែលគ្មាននរណា អាចធ្វើដូច ។
ប្រភពថាឈើភាគច្រើនដែល លោកស្រី បានអោយមេការឈ្មោះ សាក់ សិច
ឈរជើងប្រមូលទិញពីតំបន់ព្រៃឡង់ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយ លោកសិច ក៏បានប្រើដៃជើងរបរបស់ខ្លួន ចូលទៅលួចកាប់ឈើក្នុងតំបង់ព្រៃឡង់យកមកលក់ឲ្យខ្លួនជាអ្នកចាំទិញ ។ នៅពេលណាពួកគេប្រមូលទិញបានច្រើនកាលណាហើយនោះ ទើបគេធ្វើការដឹកតាមរថយន្តយកមកចូលដេប៉ូឈើដ៏ធំ ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងដឹកយកទៅដាក់តាមកន្លែងដេប៉ូផ្សេងៗទៀតដែលគេកុំម៉ង់ទិញពីអ្អ្នកស្រ ជិន គិមអ៊ន ដើម្បីលក់បន្ត ។
មេការឈ្មោះ សាក់ សិច ឈរជើងចាំទិញឈើនៅទៅនោះហើយ បើអ្នករកស៊ីឈើតូចតាចណាកាប់ឈើខុសច្បាប់បានហើយ ហ៊ានតែដឹកយកទៅលក់ឲ្យអ្នកផ្សេង មិនដឹកឈើយកមកលក់ឱ្យខាងមេឈ្មួញ ជិន គិមអ៊ន ទេនោះ គឺគេនឹងប្តឹងឲ្យសមត្ថកិច្ចចាប់ភ្លាមៗតែម្តងដើម្បីជាការព្រមាន ។ រហូតមកដល់ពេលនេះ សកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបង់ព្រៃឡង់ស្រុកសណ្តាន់ត្រូវបានថមថយ ខណៈពេលនេះ មុខជំនួញឈើខុសច្បាប់ខាងលើត្រូវបានមេឈ្មួញ និងបក្សពួករបស់ពួកគេ បំបែរទៅធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តព្រះវិហារវិញម្តង រួចដឹកយកមកស្តុកទុកនៅដេរប៉ូមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយគ្មានការរំខានដល់សមត្ថកិច្ចជំនាញអ្វីបន្តិចនោះឡើយ ។
ជាក់ស្តែងកាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍មកថា គេឃើញមានរថយន្តយីឌុប៥ ផ្លូវ ពាក់ស្លាកលេខ: ក្រចេះ3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលមកដាក់នៅដេប៉ូរបស់អ្នកស្រី ជិន គិមអ៊ន នៅភូមិខាងលើ ជិតទីស្នាក់ការបរិស្ថានខេត្តកំពង់ធំ ។
តាមការបង្ហើប ពីក្រុមរកស៊ីតូចតាច បានបញ្ជាក់ថា ឈ្មោះ គឹម ឡាយ ដឹកនាំមេការសំខាន់ៗមួយក្រុមរួមមាន ១-ឈ្មោះមីន ២-ឈ្មោះណឹត ៣-ឈ្មោះវុធ ៤-ចែណាង ៥.យាយខេង ៦.-ឈ្មោះថី ៧-តា រីន កាប់ឈើក្នុងព្រៃព្រះរការហើយដឹកចេញតាមរទេះគោ រទេះក្របី មកដាក់នៅចំណុចម្លូព្រៃ ឬពោធិ៍ប្រមេរ ។
ចំណែកម្នាក់ទៀតឈ្មោះ សាក់ សិច ដឹកនាំមេការសំខាន់ៗមួយក្រុមផ្សេងរួមមាន ១-ឈ្មោះ ឆើត ២-ឈ្មោះប្រុស ៣-ឈ្មោះបុប្ផា ៤-ឈ្មោះទូជាដើម ចូលកាប់ឈើក្នុងស្រុកជ័យសែនតំបន់ព្រៃឡង់ ហើយដឹកចេញមកចំណុចស្រែវាលមកស្តុបទុកនៅចំណុចក្រាំងដូង ក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ រួចដឹកបន្តមកចែកចាយនៅដេប៉ូ អ្នកស្រី ជិន គិមអ៊ន ក្នុងភូមិអណ្តាស ។
លោក ភោគ វិចិត្ត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ព្រះនរាយណ៍ មិនអាចរកការបំភ្លឺបាន ។ តែលោកកន្លងមក ត្ត្រូវបានសារព័ត៌មានក្នុងស្រុក
ស្រង់សំដីថា ដេប៉ូអ្នកស្រី ជិន គិមអ៊ន ខាងលើមានច្បាប់អនុញ្ញាត តែចំពោះឈើ មានច្បាប់ អត់ច្បាប់លោកមិនបានឆ្លើយនោះទេ ដោយជាប់ប្រជុំ ។ ចំណែកសម្លេងបែកធ្លាយ លោកក៏មិនបានដឹងនោះដែរ ៕