ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ត្រីពេទ្យសត្វសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាទាក់ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងស្មើនឹង 80 ក្បាល….

(ខេត្តព្រៃវែង) រថយន្តម៉ាក(RHINO) មួយគ្រឿងដឹកសត្វជ្រូករស់ឆ្លងដែនចូលពីប្រទេសវៀតណាមចំនួន 80 ក្បាលគ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាបើដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូ ទទួលបន្ទុកទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ទាក់ចាប់បាន កាលពីវេលាម៉ោង 2រសៀលថ្ងៃទី 12 ខែមិថុនា ឆ្នាំ2022នៅតាមបណ្ដោយផ្លូវជាតិលេខ 1 ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បើតាមមន្ត្រីពេទ្យសត្វបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបមន្ត្រីជំនាញពេទ្យសត្វតែងតែសហការជាមួយអ្នកសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាចុះបង្ក្រាបទប់ស្កាត់ជាបន្តបន្ទាប់នាពេលកន្លងមក។ជាក់ស្ដែងនៅរសៀលថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2022 នេះ មន្ត្រីជំនាញពេទ្យសត្វស្ទាក់ចាប់បានរថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមតាមច្រករបៀងស្វាយអាង៉ោងមួយគ្រឿងទុក្ខសុទ្ធតែសត្វជ្រូករស់ចំនួន 80 ក្បាលនៅចំណុចភូមិឃុំខាងលើបញ្ជូនយកទៅទុកកន្លែងចកតាឡេសាក់សត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មសត្វនៅចំការដូង រាជធានីភ្នំពេញ។ មន្ត្រីពេទ្យសត្វបញ្ជាក់បន្ដថា ក្នុងប្រតិបត្តិការចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះ គោមានការសម្របសម្រួល ពីលោកឯកាប្រធានសាលាដំបូងខេត្តព្រៃវែងផងដែរ។អ្វីដែលធ្វើឲ្យមន្ត្រីជំនាញជួបការលំបាកក្នុងការចុះបង្ក្រាបបទល្មើសនេះ គឺក្រោយពេលមន្ត្រីជំនាញចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះបាន ស្រាប់តែមួយសន្ទុះគេឃើញមានកម្លាំងមួយក្រុមជិះឡានសារ៉ែនពីរគ្រឿងពាក់សុទ្ធតែស្ម័គ្រលេខ.ខ.មចុះមកបើកជែងទាំងឡានមាត់របស់មន្ត្រីជំនាញបម្រុងរំដោះឡានដឹកជ្រូកចេញ។ប៉ុន្តែបន្ទាប់ពីខាងឡានឃើញអ្នកសារព័ត៌មានច្រើនអង្គភាពចុះទៅដល់ ទើបក្រុមអ្នកកាងបទល្មើសទាំងនោះបើកឡានសារ៉ែនគេចខ្លួនបាត់ស្រមោលអស់ទៅ។បន្ទាប់មកក្រុមមន្ត្រីជំនាញក៏ផ្លាស់ប្ដូរតែកុងឡានដឹកជ្រូកបើកឡើងយកមករក្សាទុកនៅកន្លែងធ្វើចត្តាឡីស័កសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មនៅចំការដូង រាជធានីភ្នំពេញ។មន្ត្រីជំនាញពេទ្យសត្វបានបញ្ជាក់បន្ថែមទៀតថា ចំពោះសត្វជ្រូកទាំង 80 ក្បាលនេះបានយកសំណាកទៅពិនិត្យនៅម៉ាស៊ីនឡាបូ បើសិនជារកឃើញសត្វជ្រូកមានជំងឺយើងនឹងរៀបចំដុតកំពុងបំផ្លាញចោល ឱ្យបើសិនជាសត្វមានសុខភាពធម្មតានោះទេមន្ត្រីយើងនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ដោយហៅម្ចាស់ជ្រូកមកធ្វើកិច្ចសន្យា នឹងបង់ផាកពិន័យទៅតាមមាត្រាច្បាប់កំណត់ដើម្បីចូលជាថវិកាជាតិ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com