ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ខួប ៨៦យាងចូល៨៧ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២នេះ នៅវត្តត្នោតជ្រំ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងមានការនិមន្តចូលរួមពីព្រះសុមេធវង្ស សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា និងជាព្រះគ្រូចៅអធិការវត្តនន្ទមុនី លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសាខា យាយជី តាជី សរុបចំនួន ៣០០ នាក់ បានរៀបចំពិធីចម្រើនព្រះបរិត្តនមស្ការ ព្រះរតនត្រ័យ សមាទានសិល្ប៍ និងរាប់បាត្រព្រះសង្ឃចំនួន ៩ អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម វស្សាគម្រប់ខួប៨៦ យាងចូល៨៧ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ។

ក្នុងឱកាសដ៍វិសេសវិសាលនេះ ព្រះសុមេធវង្ស សុខ ប៊ុនធឿន បានអានសារលិខិតថ្វាយព្រះពរ សម្តេចព្រះ មហាក្សត្រី នរោត្ដម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ។ ទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា ជាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្តិសាខា ទីប្រឹក្សា យុវជន អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្ដស្វាយរៀង សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ និងជា ព្រះប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា និង ក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយ ក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស អធិកអធម នៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ។

ស្ថិតក្នុងបរិយាកាសដ៏ មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតា រក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី បារមីនៃ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូម ព្រះមេត្ដាជួយប្រោះព្រំ គាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរ មហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំ ដល់ ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោន រស់នៅប្រកបដោយសុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ ។

បន្ទាប់មក ឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា លោក លោកស្រី មន្ត្រី ក្រុមប្រតិបត្តិសាខា បាននិមន្តរ ព្រះសង្ឃ អង្គចម្រើនព្រះបរិត្ត ថ្វាយព្រះពរជ័យ រួចរាប់បាត្រ ។ បន្ទាប់ពីបញ្ចប់កម្មវិធីក្រុមការងារបានចែកអំណោយមនុស្សធម៌ ដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៨៧ គ្រួសារ ក្នុងស្រុកស្វាយជ្រំ មកពីឃុំកំពង់ចំឡង ៤៧ គ្រួសារ ចំបក់ ២២ គ្រួសារ និងឃុំតាសួស ១៨ គ្រួសារ ។

(សូមបញ្ជាក់ថា) អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គ.ក្រ, មី ១កេស ,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប ,ឃីត ១ កញ្ចប់(មុង១ ភួយ១ ក្រម៉ា១ សារុង១) ជែល ១ដប និងថវិកា ៥ម៉ឺនរៀល ។ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភដល់យាយជី តាជី ចំនួន ៣០០ នាក់ ក្នុងម្នាក់ សារុង១ ថវិកា២ម៉ឺនរៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ប្រជាការពារ ចំណាយលើថ្លៃអាហារសាមគ្គីសរុបចំនួន ៥,១៦៥ ដុល្លារ និង ៧លានរៀល ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com