ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ ល្បីល្បាញ ខាងបើកអោយមានរត់ពន្ធម៉ូតូចូលកម្ពុជា

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញនាំចូលទំនិញគេចពន្ធ ម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ ដែលគ្រប់គ្រងដោយវរនគរការពារព្រំដែនលេខ៩១១យ៉ាងរលូន។

ប្រភពពីឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងព្រៃគប់ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរនគរបាលការពារព្រំដែនលេខ៩១១ តែម្ដង។

ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែនចេញចូលតាមច្រករបៀងព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយលោក សូ ចាន់ណារី មានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

តាមការបង្ហើបពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងតាមព្រំដែនខ្មែរ-ថៃ ក្នុងក្រុងប៉ោយប៉ែត នៅក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការវរកាពារព្រំដែនលេខ៩១១ មានឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះនៅច្រករបៀងទាំងនេះមានពលករចំណាកស្រុក ឆ្លងដែនចេញចូលទឹកដីសៀម យ៉ាងអនាធិបតេយ្យផងដែរ ។

លោក សូ ចាន់ណារី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះក្រុមការងារ ព្រះនរាយណ៍ មិនរកការបំភ្លឺបាន នោះទេ ។

ទោះជាយ៉ាងណា មន្រ្តីរាជការ ក៏ដូចពលរដ្ឋ បានស្នើដល់អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចស្នងការខេត្ត សូមជួយពិនិត្យ ស្រាវជ្រាវ និងមានវិធានការ កុំអោយថ្នាក់ក្រោមៗ ជិះសេះលែងដៃ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com