ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២

(ខេត្តស្វាយរៀង)÷ ឯកឧត្តម ជុក មុន្នី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ (នៅសាលទីស្នាក់ការគណបក្សក្រុងស្វាយរៀង) ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកចៅសង្កាត់ស្វាយរៀងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរៀង ពីសកម្មភាពការងារអស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ ដល់២០២២កន្លងមក ។ ឯកឧត្តមវេជ្ជបណ្ឌិតកែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន សង្កាត់ស្វាយរៀង ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។

ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេសកម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ ។

បន្ទាប់មកឯកឧត្តម ជុក មុន្នី ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យទទួលបានជោគជ័យនៅក្នុងមូលដ្ឋានសង្កាត់របស់យើង។

ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមកមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com