ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង និងសមិទ្ធផលនានា ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក

(ខេត្តស្វាយរៀង)÷ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង និងសមិទ្ធផលនានា ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង ។

នាឱកាសនោះដែរលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអានរបាយការណ៍ស្វាគមន៍ឱ្យដឹងថា នាពេលកន្លងមកក្រុមការងារចុះមូលដ្ឋានឃុំដូងបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនដោយឡែកសមិទ្ធផលបន្ថែមថ្មីៗទៀត រួមមានបង្គោលភ្លើងសូឡាចំនួន៧២ដើម សាងសង់ទីចាត់ការសាលាបឋមសិក្សាវត្តដូង១ខ្នង សាងសង់ថ្នាក់មត្តេយ្យមួយខ្នង នៅសាលាបឋមសិក្សាវត្តដូង រួមនិងការបំពាក់គ្រឿងសង្ហារឹម ក្រុមហ៊ុនសុីប៊ីសុី (C.B.C) ជួយឧបត្ថម្ភអគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាវត្តដូង និងសម្ភារ:មត្តេយ្យសិក្សា រួមនិងការជួសជុលលាបថ្នាំអគារ១ខ្នងជួសជុលបង្គន់អនាម័យមួយខ្នង ក្រៅពីនេះនៅមានសមិទ្ធផលជាច្រើនទៀតដែលបានសាងសង់និងបានចំណាយថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយថវិកាទាំងនោះគឺបានមកពីក្រុមការងារចុះមូលដ្ឋានឃុំដូងព្រមទាំងសប្បុរសជននានា ។

បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍​ថា សព្វថ្ងៃនេះប្រទេសមានសុខសន្តិភាពហើយ តែកុំភ្លេចថែរក្សាសុខភាពរបស់បងប្អូនផង ពីព្រោះថាសុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់គ្នា មានសុខភាពល្អហើយក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សា និងចូលរួមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះធ្វើស្រែចំការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបន្ថែមទៀត ។ នាយឧត្តមសេនីយ៍ ក៍បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានត្រូវរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនេះ ទុកប្រើប្រាស់បានឲ្យយូរអង្វែង បន្តទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តទៀតថា ពិធីនេះត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ដែលបន្លាយអស់រយៈពេល២ឆ្នាំ នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ ហើយឥឡូវនេះយើងកំពុងតែសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com