ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាជនស្នើរដ្ឋមន្រ្តីក្រសួងការពារជាតិ ពិនិត្យ តួនាទី លោក នាង ចំរើន ជាមន្ត្រីយោធាការពារព្រំដែន ល្បីល្បាញខាងស៊ីរត់ពន្ធធ្យូងទៅវៀតណាមតាមច្រក អូរតាលាវ

ខេត្តក្រចេះ ៖​ តាមសេចក្តីរាយការណ៍ជាច្រើនខែមកនេះ មេឈ្មួញរត់ពន្ធធ្យូងឈើ ដ៏ធំប្រចាំស្រុកស្នួល ខេត្តក្រចេះឈ្មោះ នាង ចំរើន ដែលមានតួនាទីជាទាហានផងនោះ បានកំពុងកាក់កប ទិញនិងនាំធ្យូងចេញទៅប្រទេសវៀតណាម

យ៉ាងគគ្រឹគគគ្រេង ទាំងយប់ ទាំងថ្ងៃ
តាម ច្រករបៀងប៉ុស្តិ៍អូរតាលាវ ស្ថិត នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានការត្រួតពិនិត្យអ្វីទាំងអស់ពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ សកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែននេះ បានចរាចរណ៍យូរខែមកហើយ ដោយក្រុមមេឈ្មួញទាំងនោះ បានប្រើមធ្យោបាយដឹកជញ្ជូនតាមរថយន្តសាំងយ៉ុងកែឆ្នៃ ក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ គ្រឿង នោះទេ។ មហាជនបាននាំគ្នារិះគន់ចំៗទៅលើលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូរតាលាវ និងមន្រ្តីពាក់ព័ន្ធមួយចំនួនតូចថា៖ អសមត្ថភាពក្នុងបង្ក្រាប បែជានាំគ្នាសម្ងំស្ងាត់ស្ងៀមឈឹង បណ្តែតបណ្តោយអោយអោយពួកមេឈ្មួញទុច្ចរឹត ដឹកជញ្ជូនធ្យូងតាមអំពើចិត្ត ។

ពាក់ព័ន្ធនឹងការរកស៊ី របស់លោកនាង ចំរើន រួមនឹងមានតួនាទីជាទាហានផងនោះ មហាជនបានស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ទៀ បាញ់ សូមជួយពិនិត្យនឹងស្រាវជ្រាវកុំអោយខូចឈ្មោះដល់ទាហានដ៏ទៃទៀត ក្នុងការយកតួនាទីមករកស៊ីបទល្មើស ។

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ព្រះនរាយណ៍ មិនអាចរកការបំភ្លឺពីលោក នាង ចំរើន បានទេ ។

គររម្លឹកដែរថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​អនុញ្ញាត​ឲ្យ​នាំ​ធ្យូង​ចេញទៅ ក្រៅប្រទេស​ទេ ហើយ​ការជួញដូរ​ធ្យូង ឈើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ក្រុម​ឧក្រិដ្ឋកម្ម ព្រៃឈើ បាន​លួច​កាប់បំផ្លាញ​ព្រៃឈើ យកទៅ​ដុត​ធ្វើ​ធ្យូង ដែល​ច្បាប់​ហាមឃាត់​៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com