ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កាស៊ីណូ សុខគឹមម៉េង តន់ហន់ ចាយលុយជាមួយបណ្តាញព័ត៌មាន ដ៏ច្រើនលើសលុប ជាមនោសញ្ចេតនា ឬ ដើម្បីបិទបាំង

ខេត្តកំពត ៖ កាស៊ីណូ «​សុខ​គឹ​ម​ម៉េ​ង​» មា​នទី​តាំងនៅ​តន់​ហន់ ជាប់​នឹង​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ដែល​បាន​បើក​ដំណើរការ​អោយ​អ្នក​ញៀ​.ន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹក​គគ្រេង ដែលជាបញ្ហានៃរបាយការណ៍មកថា កាស៊ីណូខាងលើមានសន្តានចិត្តល្អ អោយតែបងប្អូនអ្នកសារព័ត៌មានមួយចំនួនបានឆ្លងកាត់ និងបានចូលសុំសាំង ចាងហ្វាយ១៥ដុល្លា និង ថាន:ក្រោមនឹង បាន១ម៉ឺន ២ម៉ឺនរៀល គឺខាងកាស៊ីណូ អោយទាំងអស់ ។

តាមសេចក្តីរាយការណ៍ហាក់ល្វីងមុខ ដែលទំលាយចេញមក គឺមានតួលេខក្នុងបញ្ជីវត្តមាន បងប្អូនអ្នកកាសែត មានចំនួន រហូតជិត១ពាន់ នៅពេលបិទបញ្ជីក្នុងខែ ឧសភា គឺសុទ្ធតែកូពីកាតដើម្បីផ្ទៀងផ្ទាត់ផងដែរ ទើបខាងកាស៊ីណូ អោយលុយ ។

មជ្ឈដ្ឋាននានា បានចោទសួរថា តើកាស៊ីណូនេះ មានសន្តានចិត្តល្អ ឬ ដើម្បីលោងចិត្ត មិនអោយក្រុមអ្នកសារព័ត៌មាន នាំគ្នាផ្សាយ និងនាំគ្នាចោមរោម យកព័ត៌មាន មិនប្រក្រតីចេញពីកាស៊ីណូនោះ មកលាតត្រដាង ព្រោះថាកាស៊ីណូនេះ មានអ្នកចូលលេងច្រើនជាងគេបំផុតនិងភាគច្រើនជាជនជាតិខ្មែរ ។

ពាក្យពោលថា ទីណាមានល្បែងពាលា អាវ៉ាសែ ទីនោះប្រាកដកើតមានចោរ និង អំពើហឹង្សាក្នុងគ្រួសារជាក់ជាមិនខាន ហើយអ្នកចាញ់ល្បែង ក្រៅពីអស់ទ្រព្យសម្បត្តិ បាត់បង់សុភមង្កលក្នុងគ្រួសារ ក៏អាចសំលាប់ខ្លួនផងដែរ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com