ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២

(ខេត្តស្វាយរៀង)÷ ​ឯកឧឯកឧត្ដម ម៉ែន វិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងស្វាយរៀង ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នៅក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥​នេះ ក៏ដូចជាគណបក្សនយោបាយនានា​ និង​ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​ ដើម្បីរស់នៅ​ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

ឯកឧត្តមអភិបាលខេត្តថ្លៃងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ។

ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។

ជាទីបញ្ចប់នៃកម្មវិធី​ ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានានូវក្នុងឱកាសនេះ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com