(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា សម្ភារៈបរិក្ខា និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៥វត្ត ស្ថិតនៅក្នុងខេត្តស្វាយរៀង និងសម្ពោធផ្លូវលំ០១ខ្សែប្រវែង២៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្លុកព្រីង ,ឃុំពពែត ,ស្រុកស្វាយទាប ,ខេត្តស្វាយរៀង ។
នៅក្នុងពិធីដែរឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានមានប្រសាសន៍ថា ផ្លូវលំមួយខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដោយបានបង្ហាញពីការចូលរួម និងការទទួលខុសត្រូវពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ដែលរដ្ឋាភិបាលបានចាត់ទុកវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស ។
ឯកឧត្តមបានលើកឡើងថា ដោយសារតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យលោកមិនបានចូលមកក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គអស់មួយរយៈធំ តែជាសំណាង ដោយមានទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ទើបធ្វើឲ្យលោកមានឱកាសបានមកថ្វាយបង្គំដល់ព្រះតេជគុណគ្រប់ៗ អង្គ ។
ហើយឯកឧត្ដមក៏មិនភ្លេច អរគុណសន្តិភាព ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពនេះផងដែរ ដែលធ្វើឲ្យប្រជាជន មានឱកាសបានធ្វើបុណ្យគ្រប់ៗគ្នា តាមជំនឿសាសនារៀងៗខ្លួន ។
ចុងបញ្ចប់ឯកឧត្តមបានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន ។
(សូមបញ្ជាក់) សម្ភារៈបរិក្ខា និងថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៥ វត្តមាន ÷
១, វត្តទួលសីម៉ា
២, វត្តសុវណ្ណរង្សី
៣, វត្តទួលអង្គស្វាយធំ
៤, វត្តព្រះនិព្វាន
៥, វត្តនិគ្រោធការាម
ហើយសម្ភារៈបរិក្ខារដែលត្រូវប្រគេនក្នុងវត្តនីមួយៗរួមមាន÷
,ទៀនព្រះវស្សាធំ០១គូ
,ទឹកក្រូច ៥កេស,ទឹកគូលែនមួយកេស,ត្រីខកំប៉ុង ១កេស ,ទឹកដោះគោខាប់០១កេសធំ ,ទឹកអូវ៉ាន់ទីន០១កេស ,ទឹកសុទ្ធ៥កេសធំ ,ប្រេងម៉ាស៊ូត ៣០លីត្រ ,អង្ករ៥០គីឡូក្រាម ,តែស្ករសរ០១ឈុត ,រួមនិងថវិកាចំនួន៨០ម៉ឺនរៀល និងជូនព្រះសង្ឃ៧អង្គ ក្នុង១អង្គទទួលបាន ស្លាដក់១ បច្ច័យ១០ម៉ឺនរៀល ជូនយាយជី តាជី និងប្រជាពលរដ្ឋ ៣០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ,សារ៉ូង១, និងថវិកា២ម៉ឺនរៀល ។
ក្នុងពិធីនោះដែរ លោក កុយ សារ៉េន និងភរិយា ក៍បានចូលរួមប្រគេនអំណោយមួយចំនួនផងដែររួមមាន÷
អង្ករ២០០គីឡូក្រាម ,ប្រេងម៉ាស៊ូត៣កាន ,មី៣កេស ,ទឹកក្រូច ៣កេស ,ទឹកដោះគោនិងស្ករ ,ទឹកសុទ្ធ៣កេស ,ថវិកា៤៧ម៉ឺនរៀល ។ ដោយ= សុខហ៊រ