ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រែកដាច់ អាណត្តិទី៥

លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំព្រែកដាច់ អាណត្តិទី នៅសាលាឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២។

ពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំអាណត្តិចាស់ អាណត្តិថ្មី មេភូមិ មេភូមិរង សមាជិកភូមិ គ្រូពេទ្យ គ្រូបង្រៀន តំណាងគណបក្សនយោបាយ អាចារ្យ គណៈកម្មាការវត្ត តំណាង គ.ជ.ប ចាស់ព្រឹទ្ធាចារ្យ ។

លោកអភិបាលស្រុក ចូលរួមអបអរសាទរ ចំពោះលោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សា ឃុំ ព្រែកដាច់ អាណត្តិទី៥ និង លោក ជាមេឃុំ ជំទប់ ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ចំនួនសរុប 150នាក់។

លោកជន នី មេឃុំព្រែកដាច់ អាណត្តិទី៥ បានថ្លែងថា…គោរពនិងអនុវត្តឲ្យបានមុឺងម៉ាត់ រដ្ឋធម្មនុញ្ញច្បាប់និងគោរពពីរកាលដឹកនាំ‌រាជរដ្ខភិបាល ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ដកណ្ដាលនិងរដ្ឋបាលស្រុកលើកដែកដើម្បីសម្រេចឲ្យបានជោគ លើកម្ពស់អធិបាលកិច្ចល្អ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ផ្ដេច់ជ្ញាខំប្រឹងក្នុងការអនុវឌ្ឍនយោបាយភូមិឃុំមានសុវត្ថិភាព សំនៅរក្សាបាននូវសុខសន្តិភាពនិងសុវត្តិភាពនិងសន្ដាប់ធ្លាប់ល្អ ដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ។

ប្តេជ្ញា ការអនុវឌ្ឍន៍ គោរពតួនាទីនិងភារកិច្ចសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាឃុំភូមិនិងបង្កើតការទំនាក់ទំនងល្អជាមួយរដ្ឋបាលស្រុក បណ្ដាអង្គភាពពាក់ពន្ធ័ ដើម្បីចូលរួមចំណែកសម្រេចបានជោគជ័យគ្រប់ភារះកិច្ចការងារជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ។ ខិតខំបម្រើអស់ពីកម្លាំងកាយចិត្ត ផ្ដល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយដំឡាភាពប្រសិទ្ធភាពខ្ពស់។ គ្រប់គ្រងថែរក្សានូវសមិទ្ធិផល ដែលរដ្ឋបាលឃុំ សំរចបានកន្លងមកព្រមទាំងបង្គើតគំនិតឆ្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍លើវិស័យបន្ថែមទៀត ៕ ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com