(ខេត្តព្រៃវែង)….. បឹងក្រចាប់សាធារណរដ្ឋគឺជាបឹងមួយនៅជាប់បណ្ដោយផ្លូវជាតិលេខ១មានផ្ទៃលាតសន្ធឹងធំល្វឹងល្វើយលម្អដោយព្រៃកក់ដើមរាំងនិងផ្កាឈូកស្រស់បំព្រងគួរឱ្យចង់គយគន់ ដែលកើតមានឡើងតាំងពីដូនតា ស្ថិតនៅក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបឹងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងអាស្រ័យផលដូចជានេសាទត្រីលក្ខណៈគ្រួសារ បង្ករបង្កើនផលដំណាំដាំឈូកចិញ្ចឹមជីវិត ជាពិសេសយកយកប្រភពទឹកប្រើប្រាស់ស្រោចស្រពផលដំណាំផ្សេងៗ។ស្រាប់តែឥឡូវត្រូវបានអ្នកមានលុយមានអំណាចចាក់ដីលុបរំលោភយកដីចំណីបឹងជាបន្តបន្ទាប់ដោយគ្មានការហាមឃាត់ពីអាជ្ញាធររើសមន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ៊។ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកមានលុយមានអំណាចដែលចាក់ដីលុបបឹងសាធារណៈរបស់រដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិស្គាល់ខ្លួននេះត្រូវបានគេស្គាល់ឈ្មោះបីនាក់ទី1ឈ្មោះហួន ឃាងគឺជាថៅកែលក់គ្រឿងចក្រនៅគល់ស្ពានអ្នកលឿងត្រើយខាងកើត ទី 2 ឈ្មោះផលដែលគេដឹងថាជាមន្ត្រីតមបំរើការងារនៅក្រសួងធនធានទឹកនិងឧតុនិយម និងទី 3 ឈ្មោះស៊ុយ គីមលី ជាថៅកែជីក្បាលក្របីនៅតំបន់អ្នកលឿងត្រើយខាងកើត៊។ប្រភពបានប្រាប់ឲ្យដឹងទៀតថា អ្នកមានឥទ្ធិពលទាំងបីនាក់ខាងលើនេះដើមឡើយគឺពួកគាត់បានទិញដីពីប្រជាពលរដ្ឋស្របច្បាប់តាមៗក្បាលក្បាលលើដីមៅជាប់ផ្លូវជាតិលេខ១តែបន្តិចបន្តួចប៉ុណ្ណោះ ។លុះដល់ពេលគាត់ចុះចាក់ដីលុប គឺលុបហ៊ាចូលយករហូតស្ទើរតែដល់ពាក់កណ្ដាលបឹងតែម្ដង។មិនដឹងជាពួកគាត់ត្រូវជាមួយអាជ្ញាធរក្លែងបន្លំឯកសារឬប្រើរូបភាពបែបណានោះទេ ទើបបានជាហ៊ានចាក់ដីលុបរំលោភយកដីបឹងសាធារណៈរបស់រដ្ឋយ៉ាងគគ្រើនបែបនេះ ហើយចំពោះការចាក់ដីលុបបឹងសាធារណ:ពីសំណាក់បុគ្គលអ្នកមានលុយមានអំណាចនេះដែរ គឺកើតមានឡើងរាប់ឆ្នាំហើយ ដោយពួកគេប្រើរូបភាពចាក់ដីលុបម្ដងបន្តិចម្ដងបន្តិច ដើម្បីបំភាន់ភ្នែកមហាជន។ជុំវិញបញ្ហាខាងលើនេះដែរ លោក សួន សុម៉ាលីនអភិបាលរងខេត្តព្រៃវែងបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី7 ខែកក្កដា ឆ្នាំ202 នេះថា រូបលោកបានប្រាប់ទៅមន្ទីរជំនាញឱ្យចុះទៅពិនិត្យមើលបើពាក់ព័ន្ធការចាក់ដីលុបបឹងគ្មានច្បាប់ទម្លាប់ពិតប្រាកដមែន ឲ្យផ្អាកសកម្មភាពជាបន្ទាន់ហើយបើចាក់ដីលុបចូលបឹងត្រឹមណាគឺត្រូវតែកាយចេញអោយអស់ត្រឹមនោះវិញ និងបិទមិនអនុញ្ញាតឲ្យមានការចាក់ដីលុបបឹងបន្តទៀតនផះទេ។បើនៅមានការបន្តចាក់ដីលុបបឹងទៀតចាំរូបលោកទាក់ទងទៅអាជ្ញាធរស្រុកឲ្យចុះទៅពិនិត្យមើល។ទន្ទឹមនោះម្ចាស់ដីឈ្មោះស៊ុយ គីមលី បានបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថាដីរបស់លោកគឺបានទិញពីប្រជាពលរដ្ឋមានច្បាប់ទំលាប់និងឯកសារចេញដោយមន្ត្រីជំនាញត្រឹមត្រូវមិនបានប៉ះពាល់ចូលដីបឹងទេ ហើយរូបលោកចាក់ដីនេះគឺចាក់ត្រឹមតែមង្គលព្រំដែលមន្ត្រីជំនាញកំណត់ឲ្យតែប៉ុណ្ណោះ។លោកស៊ុន ដាវុធ អនុប្រធានមន្ទីរធនធានទឹក និងឪតុនិយម ខេត្តព្រៃវែងក៍បានប្រាប់អោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃ៧ ខែកក្កដានេះដែរថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រូបលោកបានចូលរួមជាមួយគណៈកម្មការខេត្តនិងស្រិកបានចុះទៅពិនិត្យមើលម្តងរួចមកហើយ ដោយតម្រូវឱ្យម្ចាស់ដីយកឯកសារមកផ្ទៀងផ្ទាត់មើលសិន ទើបរូបលោកហ៊ានវិនិឆៃ ខណ:ពេលនេះរូបលោកបានប្រាប់ថាកំពុងជាប់រវល់ប្រជុំកិច្ចការងារនិងហើយថ្ងៃស្អែកទី8 កក្កដានេះ រូបលោកនឹងចូលរួមជាមួយគណៈកម្មការខេត្ត ចុះទៅពិនិត្យមើលម្ដងទៀត។ដោយឡែកលោក អេង ផេងអានប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលខេត្តព្រៃវែងភ្នាក់ងារយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះទូរសព្ទចូលគ្មានអ្នកទទួល។អង្គភាព យើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ទ នូវការចោទប្រកាន់ខាងលើនេះ គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ ៕ ដោយ លោក លាប់ ចាន់