មណ្ឌលគីរី ÷ ប្រភពពីមន្ត្រីនៅច្រកដាក់ដាំបានឲ្យដឹងថា ពេលថ្មីៗនេះ មេឈ្មួញចាស់វស្សារូបនេះ ប្តូរមកដឹកជញ្ជូនបទល្មើសព្រៃឈើ តាមប្រភេទ រថយន្តប៉ែន និងរថយន្តធុនដ្រាម្តង.! ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ទៅស្រុកយួន យ៉ាងពេញបន្ទុកមួយរយៈចុងក្រោយមេឈ្មួញ ឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបសម្ងំទទួលផលប្រយោជន៍ជាថ្នូរ។
ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេក្នុងការបើកដៃ ឲ្យឈ្មួញឈ្មោះរិទ្ធ និងឈ្មួញឈ្មោះ ភារម្យ ព្រមទាំងឈ្មួញដទៃទៀតដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទៅលក់ស្រុកយួនទាំងយប់ទាំងថ្ងៃ គ្មានប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ធ្វេីមិនដឹងមិនឬអ្វីទាំងអស់។
ការដែល មេឈ្មួញឈើឈ្មោះ រិទ្ធិ និងឈ្មួញឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាមទំនើងចិត្ត គឺ ដោយសា រអាង មាន លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាខ្នងបង្អែកដ៏រឹងមាំក្នុងខណៈពេលដែលលោក ហែម បូ ណា រ៉ែ ល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់ ។
បើតាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីមួយចំនួនបានឲ្យដឹងថាបើ គ្មានការបើកដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីទេនោះ គឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំមិនហ៊ានបើកបារ៉ាស់ឲ្យបុគ្គលរូបនេះដឹកជញ្ជូនឈើទៅ ស្រុកយួនយ៉ាងគំហុកនោះទេ ។
ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ទើបមាន សេចក្តីអំពាវនាវ ឲ្យ ថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាក់ដាំជាបន្ទាន់ ជៀសវាងព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ មេឈ្មួញពីនាក់ ១ឈ្មោះ រិទ្ធិ ២ឈ្មោះ ភារម្យ ជាក់ជាពុំខាន់ឡើយ ៕