ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកឧកញ៉ា ទុំ សារុត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងរង្វង់មូល និងរូបសំណាកក្រពើស្រុកកំពង់រោទិ៍

(ខេត្តស្វាយរៀង)÷ រង្វង់មូល និងរូបសំណាកក្រពើ ស្ថិតនៅមុខសាលាស្រុកកំពង់រោទ៍ ដែលទើបនឹងសាងសង់រួចហើយ ត្រូវបានធ្វើពិធីបុណ្យឆ្លងតាមប្រពៃណីព្រហ្មមញ្ញសាសនា និងព្រះពុទ្ធសាសនា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមធិបតីភាពលោកឧកញ៉ា ទុំ សារុត (ហៅនាយឃ្លោក) ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកំពង់រោទ៍ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ។

តាមប្រវត្តិសង្ខេបនៃការសាងសង់រូបសំណាកក្រពើនេះបានបញ្ជាក់ថា កាលពីសម័យមុនស្រុកកំពង់រោទ៍ជាស្រុកស្វាយទាប សម្បូរដោយ ព្រែក បឹង អូរដែលមានសត្វក្រពើរស់នៅជាច្រើនក្បាលពិសេសនៅត្រង់ចំណុចកំពង់ ដ ដែលអ្នកស្រុកជិះទូកឬសំពៅនិងមានសត្វក្រពើរស់នៅច្រើន។ ក្នុងនោះមានសត្វក្រពើមួយក្បាលមានរិទ្ធីបារមីពូកែដែលតែងតែស្រែករោទ៍ រៀងរាល់ថ្ងៃ ពិសេសថ្ងៃឧបោសុទ្ធសីល។ក្រពើមួយក្បាលនេះតែងតែរំខានអ្នកស្រុក ដែលប្រកបរបរទទួលទានតាមផ្លូវទឹក ពេលនោះអ្នកស្រុកហៅថា ៉កំពង់ក្រពើរោទ៍ ៉ក្រោយមកមានតែពាក្យកំពង់រោទិ៍មកដល់សព្វថ្ងៃហើយក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ក៏បានសាងសង់រង្វង់មូល និងរូបសំណាកក្រពើ និងបានដាក់ឈ្មោះទីប្រជុំជនមួយនេះថាជាស្រុកកំពង់រោទិ៍។

មានប្រសាសន៍សំណេះសំណាលនៅឱកាសនោះលោកឧកញ៉ា ទុំ សារុត ទីប្រឹក្សាក្រសួងព័ត៌មាន បាន ផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះដោយក្តីនឹករលឹក លោកឧកញ៉ាទុំ សារុត បានបញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន។ហើយសមិទ្ធផលដែលយើងកសាងនិងសម្ពោធឡើងនៅថ្ងៃនេះក៏ដោយសារប្រទេសជាតិយើងមានសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ដូចនេះយើងទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពថែរក្សាសមទ្ធិផលដែលបានកសាងនៅពេលនេះឲ្យបានគង់វង្សយូរអង្វែង។បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តមឧកញ៉ាក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ -១៩ នៅក្នុងគ្រួសារ និងក្នុងសហគមន៍។នៅក្នុងឧកាសនោះលោកឧកញ៉ា ទុំសារុត និងលោកជំទាវក៍បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនោះក្នុងម្នាក់ៗទទួលបានសារុង១, ថវិកា១មុឺនរៀល និងថ្នាំពេទ្យ១កំប៉ុងផងដែរ។ ដោយ= សុខហ៊រ

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com