ខេត្តកំពត ៖ គ្រាន់តែភូមិតូចមួយ តែបែរជាមានល្បែងស៊ីសងតាមអនឡាញចំនួន៣កន្លែងផ្ទុយទៅនឹងភូមិ-ឃុំសុវត្ថិភាពទៅហើយ ។ ហើយល្បែ.ងស៊ីសងតាមអនឡាញ ត្រូវបានគេដាក់តាមតូបលក់ដូរ និងរោងកាហ្វេ ពោរពេញទៅដោយប្រជាពលរដ្ឋនាំគ្នាចាក់យ៉ាងគគ្រឹកគគ្រេង។
ក្នុងនោះ ក៏មានស្រុកចំនួន៣ ត្រូវបានគេដើរជួលតូបលក់ដូរ និងរោងកាហ្វ ដាក់ទូរទស្សន៍អនឡាញ សម្រាប់អោយប្រជាពលរដ្ឋចាក់ល្បែ.ងស៊ីសង ដោយនៅស្រុកកំពង់ត្រាច គ្រាន់តែរោងកាហ្វេ «តាហ៊រ» មួយប៉ុណ្ណោះ នៅផ្សារកំពង់ត្រាច គឺមានដាក់ទូរទស្សន៍អនឡាញចំនួន៣គ្រឿង ក្នុងនោះមានបញ្ចល់មាន់, មានទូរទស្សន៍អនឡាញចេញខ្លាឃ្លោក និងមានទូរទស្សន៍អនឡាញចេញលេខឡូតូ ហើយល្បែងទាំង៣ប្រភេទនេះ សុទ្ធតែគេឃើញមានព្យួរអាជ្ញាបណ្ណ័ចេញក្នុងឆ្នាំ២០២១។
ហើយនៅឃុំកំពង់ត្រាចមួយ ក៏មានដាក់ទូរទស្សន៍អនឡាញល្បែ.ងស៊ីសងជាង១០កន្លែងឯណោះ ។ ចំណែកខាងក្រុមហ៊ុនមានអាជ្ញាបណ្ណ័ ដាក់ទូរទស្សន៍អនឡាញនេះ ក៏បានដាក់បណ្ដាញរាយតាមតូបលក់ដូរ និងរោងកាហ្វេ ជាទីប្រជុំជននៅស្រុកបន្ទាយមាសទៀតផង។
បើតាមលោកមេភូមិម្នាក់ នៅឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បាននិយាយប្រាប់អោយដឹងថា គ្រាន់តែភូមិស្ដេចគង់តូចមួយ ក៏បានដាក់ទូរទស្សន៍អនឡាញនៅតាមរោងកាហ្វេចំនួន៣កន្លែងជិតៗគ្នា។ លោកមេភូមិបាននិយាយប្រាប់អោយដឹងបន្តថា ការដាក់ទូរទស្សន៍អនឡាញចេញល្បែ.ងស៊ីសងនេះ ត្រូវបានក្រុមហ៊ុនជួលម្ចាស់តូបក្នុងមួយខែ៦០ម៉ឺនរៀលផងដែរ។
លោកមេភូមិនិយាយប្រាប់បន្តថា ការដាក់ទូទស្សន៍អនឡាញអោយប្រជាពលរដ្ឋនាំគ្នាចាក់បែបនេះ ផ្ទុយនឹងចរាចរណ៍ភូមិ-ឃុំមានសុវត្ថិភាព គ្មានចោរលួច ចោរឆក់ និងគ្មានល្បែ.ងស៊ីសង់។ ចំណែកផ្ទះលក់កាហ្វេមួយកន្លែងទៀត នៅទល់មុខសាលាស្រុកបន្ទាយមាស ក៏មានអ្នកចាក់ល្បែ.ងយ៉ាងកក្រើកផងដែរ។
រីឯនៅស្រុកដងទង់ ក៏មានតូបលក់កាហ្វេនៅជាប់ៗគ្នាចំនួន៣កន្លែង ក៏មានសម្រែកហ៊ោពីអ្នកលេងល្បែ.ងស៊ីសងដែរ។
គួរបញ្ជាក់ថា នៅពាក់កណ្ដាល ខែកក្កដា ឆ្នាំ២០២២នេះ គេឃើញនគរបាលដើរចាប់អ្នកគត់កន្ទុយលេខឆ្នោតទៅវិញ ព្រោះមានក្រុមហ៊ុនមួយ បានដាក់សញ្ញាសំគាល់ក្នុងឡូតូឈ្មោះ បូង បើអ្នកលក់កន្ទុយលេខទាំងឡាយណាមិនបានបិទផ្លាកសញ្ញាក្រុមហ៊ុននោះទេ ពិតជាត្រូវគេចាប់ខ្លួន ជាក់ស្ដែងស្ត្រីម្នាក់ឈ្មោះ ស្រីនាង ជាអ្នកដើរកត់កន្ទុយលេខឆ្នោត នៅភូមិឈើទាល ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ត្រូវបាននគរបាលចាប់ខ្លួន ដោយសារស្ត្រីរូបនោះដើរលក់កន្ទុយលេខឆ្នោត មិនព្រមអោយក្រុមហ៊ុន ដកយកកុំមីស្យុង។