ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឆ្នោតឡូតូ បង្កប់មាន់ជល់ ចាក់បាល់ កំពុងរីកសាយភាពយ៉ាងសកម្ម ខណៈមន្រ្តីមានសមត្ថកិច្ចមួយចំនួន យកគោលនយោបាយភូមិ សង្កាត់មាន សុវត្ថិភាព ទ្រាប់អង្គុយ

ភ្នំពេញ ៖ ក្រោយពីមានវត្តឆ្នោតឡូតូ ដែលមានច្បាប់អនុញ្ញាតិ បានយកទៅដាក់តាមហាងកាហ្វេនានា ពិសេសក្នុងរាជធានីភ្នំពេញ សូម្បីតែច្រកតូចៗ និង ឌឿងហែម មិនថានៅរាជធានីភ្នំពេញ សូម្បីតាមបណ្តាខេត្តក្រុង ស្រុក ឃុំ ភូមិ ក៏មានវត្តមានផងដែរ ។

ការរីកសាយភាព និង គ្រប់ច្រកល្ហក របស់ក្រុមហ៊ុន គឺបង្ហាញថា មានប្រជាជន ដែលញៀនល្បែងស៊ីសង បានពពាក់ពពូនគ្នា លេងល្បែងស៊ីសង ដោយមិនគិតពីវាសនា អនាគតក្រុមគ្រួសាររបស់ខ្លួននោះឡើយ ។

ការរីកសាយភាព ក៏មានជនឆ្លៀតឳកាសនិយម បានបង្កប់ល្បែងផ្សេងៗទៀត ក្រៅច្បាប់ មានបាល់ និង ល្បែងមាន់ជល់តាមអនឡាញ ជាដើម។

ការលួចបង្កប់មាន់ជន់អនឡាញទាំង នេះ វាហាក់ក្លាយជារឿងធម្មតាទៅហើយ ព្រោះថារាល់សារព័ត៌មានចុះផ្សាយ យ៉ាងជ្រក់ជ្រិញ នូវទីតាំងទំាងនោះ ទើបមានមន្រ្តីចុះទៅពិនិត្យ ពេលខ្លះមន្រ្តីនោះបានធ្វើកិច្ចសន្យាបានម្តង ឬ ពីរដង តែចុងក្រោយទីតាំងមួយអាទិត្យ ឬ បីថ្ងៃគេបើកលេងវិញ តែក្នុងនោះក៏មានលោកស្នងការខ្លះបានអនុវត្តន៍ច្បាប់ដោយមិនស៊ីសំណូកផងដែរ ។

ការដែលអាចមានវត្តមានបង្កប់នូវមាន់ជល់ បាល់ទាត់ នៅក្បែរនឹងទូរទស្សន៍ឡូតូនោះ គឺមានការយល់ស្របពីមន្រ្តីខិលខូច មួយចំនួន រាប់ចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ។ នេះបើយោងតាមប្រភព អ្នកមើលការខុសត្រូវ ។

ការបណ្តែតបណ្តោយ អោយមានការរីកដូចផ្សិត របស់ក្រុមទាំងនេះ បានធ្វើអោយមហាជន គិតទៅដល់គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ត្រូវបានមន្រ្តីមួយចំនួនយកទៅទ្រាប់អង្គុយ ព្រោះតែលាបសក្ការៈ និងចានឆ្នាំង របស់ខ្លួន និង របស់មេ ជាដើមនោះ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com