ខេត្តកណ្តាល ៖ ដោយសារមានអំពើអយុត្តិធម៌ ខ្លាំងហួសប្រមាណ ដែលបានប្រព្រឹត្តដោយសារបងបង្កើតមួយរូប ឈ្មោះ ឡាច តិចលី កាលពីឆ្នាំ១៩៨២ រដ្ឋបានចែកដីស្រែ ដីផ្ទះ បែកចេញពីឳពុកម្តាយអស់ហើយ ។តែបងនេះបានលក់ដីផ្ទះ ហើយបានមកស្នាក់នៅជាមួយឳពុកម្តាយ និងបងប្អូន៣នាក់ទៀត ដែលនៅក្នុងបន្ទុកជាមួយឳពុក ម្តាយ ។
ក្រោយពីឳពុក ម្តាយ បានទទួលមរណភាពអស់ទៅ លោកស្រី ឡាច តិចលី បានប្តឹងលោក ឡាច សុខ ដែលជាប្អូនពៅបង្កើត ទៅតុលាការខេត្តកណ្តាលនៅឆ្នាំ២០១៩ ដោយបណ្តេញចេញពីផ្ទះ និងបានយកឳវ៉ាន់ សម្ភារៈ ទាំងអស់បោះចោលក្រៅផ្ទះ ។ ដោយមើលឃើញភាពអយុត្តិធម៌យ៉ាងនេះ ប្រជាជននៅភូមិស្វាយជូរ ជាង៣០០នាក់បាននាំគ្នាផ្តិតមេដៃ ទៅសាលាឧទ្ធរ ដោយបញ្ជាក់ថា ផ្ទះដែលលោក ឡាច សុខ ដែលត្រូវតុលាការដំបូងខេត្តកណ្តាលបណ្តេញចេញនោះ គឺគ្រួសារខាងលើ មានតែសមាជិក តែ៥នាក់ប៉ុណ្ណោះ គឺមាន ឳពុក ម្តាយ និងកូន៣នាក់ មាន ឈ្មោះ ឡាច សាំងរ៉ុង ឡាចស្រ៊ាង និង ឡាច សុខ ប៉ុណ្ណោះ ។ ជាមួយនោះអាជ្ញាធរភូមិ ឃុំ ក៏បាននាំគ្នាធ្វើសាក្សី និង បានធ្វើលិខិតបញ្ជាក់ យ៉ាងច្បាស់លាស់ ថា លោក ឡាច សុខ និង បងប្អូន២នាក់ទៀតបានរស់នៅផ្ទះនោះ តាំងពីកើតមកម្លេះ ។ ដោយឡែក លោកស្រី ឡាច តិច លី គឺរដ្ឋបានបែងចែកដីស្រែ និង ដីផ្ទះរួចរាល់អស់ហើយ ទើបសាលាឧទ្ធរ បានសម្រេចច្រានចោល ដីកាសម្រេចរបស់សាលាដំបូងខេត្តកណ្តាល ពោលគឺអោយ លោកឡាច សុខ បានចូលរស់នៅក្នុងផ្ទះវិញ ។ តែតាំងពីឆ្នាំ២០១៩ រហូតដល់ថ្ងៃនេះ គឺខាងលោកស្រី ឡាច តិចលីមិនព្រមអនុវត្តន៍តាមដីកាសម្រេចរបស់សាលាឧទ្ធរនោះទេ ។
បញ្ហាមិនអនុត្តន៍តាមដីកាសម្រេចរបស់សាលាឧទ្ធរ ជារឿងមួយផ្នែក ចំណែករឿងអយុត្តិធម៌មួយទៀត គឺលោកស្រី ឡាច តិចលី បានប្តឹងទៅតុលាការខេត្តកណ្តាល ពីរឿងបែងចែកទ្រព្យសម្បត្តិ ដោយតុលាការដំបូងខេត្តកណ្តាល បានសម្រេចបែងចែកទ្រព្យរបស់ឳពុក ម្តាយ និង បងប្អូន៣នាក់ខាងលើ ជា៦ចំណែក ។
ការបែងចែកកេរ្តិ៍មរតក ជា៦ចំណែក នេះបានធ្វើអោយលោក ឡាច សុខ និង ប្រជាជនក្នុងភូមិមានងាយឆ្ងល់ ថាគ្រួសារមួយ មានឳពុក ម្តាយ និង កូន៣នាក់ក្នុងបន្ទុក នៅពេលឳពុក ម្តាយ ទទួលមរណកាលទៅ បែរជាតុលាការ កាត់ក្តី ដោយយកកេរ្ត៍មរតក បងប្អូន៣នាក់ ចែកចេញជា៦ ពិសេសបងៗ ដែលរដ្ឋបានបែងចែកដីរួចរាល់អស់ហើយ កាលពីឆ្នាំ ១៩៨២ ។
ពាក្យជំទាស់របស់លោក ឡាច សុខ ទៅនឹងដីការសម្រេច លេខ ០៣៥ ន,ម បឌ្ឍ/ជ ថ្ងៃទី១២ តុលា ២០២០ របស់លោក ចៅក្រម សាលាដំបូងខេត្តកណ្តាលទាំងមូល ។
នៅក្នុងលិខិតបានបញ្ជាក់ថា ៖១-លោកចៅក្រម បានយកដីធ្លី ផ្ទះសម្បែងដែលរដ្ឋ បានចែកអោយ តាមសមាជិកគ្រួសាររៀងៗខ្លួនយកមក បែងចែកជាមរតក ដល់បងៗ ដែលរដ្ឋបានបែងចែក កាលពីឆ្នាំ ១៩៨២ រួចអស់ហើយ ។បងឈ្មោះ ឡាច តិចលី បានលក់ដីលំនៅដ្ឋាន ដែលរដ្ឋបានបែងចែកអោយនោះ អស់ទៅហើយ រួចមកទាមទារចំណែកពីប្អូនៗ ទៀត ។
២-អចលវត្ថុ ទាំង៦ កន្លែង ត្រង់ចំណុច២ និង ទី៣ នៃដីកាសម្រេច យើងខ្ញុំអាចទទួលយកបាន បើចៅក្រមសំរេច បែងចែកតែ៣នាក់ គឺមានឈ្មោះ ឡាច សាំងរ៉ុង ឡាចស្រ៊ាង និង ឡាច សុខ ។ ម្យ៉ាងទៀតដីចំនួន ៦កន្លែង ដែលដីកាមានក្នុងដីកាសម្រេចនោះ មិនមត្រឹមត្រូវ គឺជាន់ទៅលើដី ឈ្មោះ ឡាច សុខ ដែលបានទិញ ចំនួន៣កន្លែង និង ដី២កន្លែង ទៀតលក់ មើលជម្ងឺឳពុក ម្តាយ អស់ហើយ ។
ដោយសាលាឧទ្ធរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ រួចរាល់ហើយ ខាងលោក ឡាចសុខ បានចូលរួមបកស្រាយដោយមិនមានមេធាវី ឯខាងលោក ស្រី ឡាច តិចលី មានមេធាវី ។ ដូច្នេះ លោក ឡាច សុខ តាមរយៈសារព័ត៌មាន ព្រះនរាយណ៍ បានសំណូមពរ ដល់ចៅក្រមប្រធានអង្គជំនុំជម្រះ មេត្តាផ្តល់យុត្តិធម៌ ដល់រូបលោក និង បងប្អូនបង្កើត២នាក់ទៀត ។ លោក ឡាច សុខ ថា បងស្រី ឈ្មោះ ឡាច តិចលី ប្តឹងលោក ជាច្រើនករណី ទៅតុលាការ គឺមិនអោយលោក រស់បានសុខនោះទេ ដោយសាររូបលោក ជំទាស់មិនព្រមបែងបែងកេរ្តិ៍មរតក ទៅអោយគាត់មួយចំណែក ៕