ខេត្តកណ្តាល : ករណីលោកសង្ឃ១អង្គ គង់នៅវត្តភ្នំពែក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ព្រះនាម ថា សុខុម ជាសូត្រស្តាំផងនោះ បានកំពុងមានការចោទប្រកាន់ថា មានប្រពន្ធ នឹងបានកសាងផ្ទះថ្មី នៅភូមិសំរោង ឃុំក្រាំងយ៉ូវ ។
យោងតាមលិខិតអាណាមិក១ច្បាប់ បានបញ្ជាក់ថា លោកសង្ឃ ថា សុខុម ពីដើមមានប្រពន្ធរស់នៅភូមិអំពិល ឃុំក្រាំងយ៉ូវ លុះរកស៊ីមានបាន ក៏ផ្លាស់លំនៅ មកកសាងផ្ទះថ្មី និងទិញឡាន១គ្រឿង នៅក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ មកទល់សព្វថ្ងៃនេះ ។
លិខិតនោះបានចោទប្រកាន់ថា លោកសង្ឃអង្គនេះ បានយកសាសនា ធ្វើអាជីវកម្ម ក្នុងរូបភាពនិមន្តបិណ្ធបាត ញាតិញោម និង ពុទ្ធបរិស័ទ នូវបច្ច័យថាយកមកកសាងវត្ត តែធាតុពិតគឺសន្សំលុយធ្វើផ្ទះ និងទិញឡានអោយប្រពន្ធទៅវិញ ។
ទាក់ទងបញ្ហានេះ លោកស្រី ថង សុធា.ប្រធានធម្មការស្រុកស្អាង បានប្រាប់ភ្នាក់ងារ ព្រះនរាយណ៍ប្រចាំស្រុកស្អាងថា
កាងារណឹងលោកស្រី ទទួលបានហើយនិងកំពង់ស្រាវជ្រាវធ្វើការបន្តទៀត ។
លោកស្រីបន្តថា លោកស្រី បាននិមន្តលោកសង្ឃខាងលើ មកសួនាំផងដែរ។តែលោកបានបដិសេធ ។ លោកស្រីថានិងនិមន្តលោក គណះកម្មការយាយជីតាជីមកសួរនាំបន្ថែមទៀតបើរឿងយ៉ាងណានោះនិងចាត់វិធានការផ្លូវច្បាប់ ។
លោកចាន់ រស្មី មេប៉ុស្តិ៍រដ្ឌបាលក្រាំងយ៉ូវបានបញ្ជាក់ថាលោកកំពង់ស៊ើអង្កេតរឿងនេះ ។
ពុទ្ធបរិស័ទ ដែលមិនហ៊ានចេញមុខបានលើកជាចម្ងល់ថា រឿងលោកសង្ឃកំហូចនេះ អ្នកណាក៏ដឹង តែមិនមានអ្នកណាចេញមុខ មានវិធានការណ៍ច្បាស់លាស់ ដែលធ្វើអោយពុទ្ធចំណុះជើងវត្ត អស់ជំនឿ ទៅលើសមត្ថកិច្ចពាក់ព័ន្ធ ។
ពួកគាត់ថា លោកសង្ឃខាង អាងប្រធានគណៈពង្រឹង លោកទី សុគន្ធ ទើបមិនមានអ្នកអើពើខ្វល់ខ្វាយស្រាវជ្រាវ ចាប់ផ្សឹកលោកសង្ឃខាងនោះទេ ៕