ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ព្រះសង្ឃ ០១អង្គ ព្រះនាម អ៊ុត ឆេងវណ្ណ គង់នៅក្នុងវត្តឥន្ទ្រាធិបតី ហៅវត្តសង្កែ ក្រុងបាត់ដំបង រងការ ចោទប្រកាន់ពី ព្រះសង្ឃ ជាច្រើនអង្គ ថា បានយកបច្ច័យរត់ការ ប្រឡងបាក់ឌុបស្វ័យរិន តែមិនបានសម្រេច

ខេត្តបាត់ដំបង÷ព្រះសង្ឃ ០១អង្គ ព្រះនាម អ៊ុត ឆេងវណ្ណ គង់នៅក្នុងវត្តឥន្ទ្រាធិបតី ហៅវត្តសង្កែ ក្រុងបាត់ដំបង ត្រូវបានរងការ ចោទប្រកាន់ពីព្រះសង្ឃជិត១០០អង្គថាបានឆបោកបច្ច័យដើម្បីរត់ការមានសិទ្ធប្រឡងបាក់ឌុបស្វ័យរិន តាំងពីអំឡុងខែកុម្ភ: តែចុងក្រោយនេះ ព្រះសង្ឃអង្គនេះបាន ឆាតតាមទូរស័ព្ទប្រាប់ថា គួឲ្យស្តាយព្រះសង្ឃដែលបានដាក់ពាក្យប្រឡងតាមរយ: ព្រះអង្គដែលជាអ្នករត់ការប្រឡងទាំងអស់នោះមិនមានឈ្មោះប្រឡងទេហើយបច្ច័យទាំងអស់ក៏រត់ការអស់ហើយដែរ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ ព្រះសង្ឃមួយអង្គគង់ក្នុងវត្តបច្ឆា ក្នុងក្រុងបាត់ដំបង បានមានសង្ឃដីកានៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ថា រូបព្រះអង្គក្នុងចំណោមព្រះសង្ឃជាច្រើនអង្គទៀតប្រមាណជាង ៨០អង្គដែលគង់នៅតាម បណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង បានសម្រេចបង់បច្ច័យក្នុងមួយអង្គៗចំនួនពី ៨០ម៉ឺន និងខ្លះទៀតចំនួន ០១លាន រៀលឲ្យព្រះសង្ឃ ០១អង្គខាងលើតាមតម្រូវការ ដែលបានអះអាងថាព្រះអង្គ រត់ការដើម្បីឲ្យមានឈ្មោះប្រឡងបាន។

ក្រោយព្រះអង្គទទួលបានដំណឹងពីប្រភពព្រះសង្ឃ ០១អង្គ ព្រះអង្គមានការខកចិត្តជាខ្លាំង ហើយមិនអស់ចិត្តព្រះអង្គក៏បានទំនាក់ទំនងសួរនាំដល់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិសាត់ ដែលជាកន្លែងដាក់ ពាក្យស្នើរសុំប្រឡង ក៏ត្រូវបានមន្ត្រីមន្ទីរអប់រំប្រាប់ថា ឆ្នាំនេះមិនមានព្រះសង្ឃដាក់ពាក្យប្រឡងមកពីខេត្តផ្សេងឡើយ។ព្រះអង្គបន្ទាប់ពីបានទទួលពត៌មានបែបនេះ ក៏នាំគ្នាទៅជួបជាមួយព្រះអង្គ អ៊ុត ឆេងវណ្ណ ជាច្រើនលើកដើម្បីដោះស្រាយ តែលោកមិនទទួលខុសត្រូវឡើយ ។

យោងតាមអាខោនហ្វេសប៊ុកព្រះសង្ឃមួយអង្អមានព្រះនាម”បាលីកោសល្យ តាណទិន្នោ”បានបង្ហោះ និងបានលុបចោលទៅវិញ នឹងបានប្រាប់ ព្រះនរាយណ៍ តាមឆាតហ្វេសបុកថា រឿងត្រូវបានបញ្ចប់ ។ ការបញ្ចប់នេះ មិនដឹងថាបញ្ចប់ជាមួយតែ ព្រះអង្គ អង្គឯង ឬ ទាំងអស់អស់នោះទេ ។ ខ្លឹមសារនោះបានសសេរ ថា ៖
“មិនចង់ផុសហ្វេសបុកទេ តែហ៊ានគម្រាមកំហែង សមណសិស្សអ្នករងគ្រោះថា អង្គណាហ៊ានតវ៉ានឹងត្រូវ ជាប់គុក។លោកម្ចាស់ព្រះនាមអ៊ុត ឆេងវណ្ណគង់ស្នាក់នៅវត្តសង្កែ បានបោកប្រាស់ទំនុកចិត្តសមណសិស្ស១០០អង្គជាងដែល ដាក់ពាក្យប្រឡងបំពេញវិជ្ជាបាក់ឌុប ។

លោកម្ចាស់អង្គនេះជាអ្នករត់ការឯកសារ ហើយតម្រូវឲ្យលោកដែលបំពេញវិជ្ជានោះ ត្រូវបង់ប្រាក់ក្នុង១អង្គ ១លានរៀល សរុបទៅ១០០លានជាង តែដល់ពេលដែល សមណសិស្សសាកសួរទៅមន្ទីរអប់រំ ខាង មន្ទីរថា មិនបានទទួលពាក្យឡើយ ។ ដូច្នេះ ថវិកាទាំងអស់ត្រូវលោកស៊ីដាច់ភឹង ហើយពេលសមណសិស្សស្នើថវិកាមកវិញ លោកឆ្លើយថាលុយខុសច្បាប់ ហើយបិទទ្វារចាក់សោរមិនព្រមដោះស្រាយឡើយ ។គ្នាលោកម្ចាស់ដែលបោកប្រាស់ត្រូវទុតិ យបារាជិកនេះមាន២នាក់ទៀត គឺលោក ១អង្គ និងគ្រហស្ថ ១នាក់។បុគ្គលអស់ភេទជាបព្វជិតហើយមិនគួណាទុកឲ្យស្នាក់ នៅទៀតឡើយគួរតែផ្សឹកហើយប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់”។”ក្នុងសមណសិស្សទាំងនោះមានសិស្សខ្ញុំជិត២០អង្គដែរ ដែលត្រូវបុគ្គលខាងលើបោកប្រាស់ លោកស្នាក់នៅវត្តសង្កែ ខេត្តបាត់ដំបង”។

ជុំវិញបញ្ហាខាងលើនេះព្រះសង្ឃព្រះនាម អ៊ុត ឆេងវណ្ណ មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី២៧ខែកក្កដានេះ ។
បើទោះបីយ៉ា ងនេះក្តី លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបងបានបញ្ជាក់ថា ករណីខាងលើលោក ទទួលស្គាល់ថា បានកើតឡើងពិតប្រាកដមែន តែលោកទើបទទួលបានដំណឹងនេះនៅព្រឹកថ្ងៃទី ២៥ខែកក្កដា ហើយលោកកំពុងជំរុញឲ្យលោកគ្រូចៅអធិការវត្តសង្កែផ្ទាល់ រួមនឹងមន្ត្រីសង្ឃផ្សេងៗទៀតចូលរួមដោះស្រាយមួយជំហ៊ាន សិនរងចាំការដោះស្រាយបន្តតាមច្បាប់៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com