ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១​ និងទិសដៅបន្តឆមាសទី២​ ឆ្នាំ២០២២​ របស់​ (គ.ខ.ប.ជ)

(ខេត្តស្វាយរៀង)÷ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស​ន នៅព្រឹកថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១​ និងទិសដៅបន្តឆមាសទី២​ ឆ្នាំ២០២២​ របស់​ គ.ខ.ប.ជ ។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ លោកព្រះរាជអាជ្ញារង​ លោក​ លោកស្រី​ ឧត្តមសេណីយ៍​ វរសេណីយ៍​ តំណាងកងកម្លាំងទាំងបី​ លោក​ លោកស្រី​ ប្រធានមន្ទីរ​-អង្គភាព​ លោក​ លោកស្រីអភិបាលរងក្រុង-​ស្រុក​ តំណាងអង្គការដៃគូពាក់ព័ន្ធ​ ក្រុមការងារទាំង៦​ និងសមាជិក​ សមាជិកា​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស​ ​បានថ្លែងនូវការអរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះឡើង​នៅថ្ងៃនេះ​ ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា បានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បី​ឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។

ឯកឧត្តមបន្តថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត​សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ។ ទន្ទឹមនេះ​ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ​ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារ នេះអាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ។

ជាទីបញ្ចប់​ ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត​ មានជំនឿ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះដោយមានការចូលរួមធ្វើបទអន្តរាគមន៍ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួមកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com