(កណ្ដាល ): ….ពលរដ្ឋល្អរាយការណ៍ មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងចិនល្បែងជល់មាន់ អនឡាញខុសច្បាប់ជាច្រើនកន្លែង កំពុងបើកលេងបានយ៉ាងរំភើយ ទីមួយនៅឃុំគគីរធំ មានបីកន្លែងនិងឃុំសំរោងធំ បួនទៅប្រាំកន្លែង ស្រុកកៀនស្វាយ ខេត្ត កណ្ដាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនបង្ក្រាប។
ពលរដ្ឋបានលើកឡើងថាពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងពពាក់ពពូនដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ លេងក្នុងមួយគូរមិនតិចមួយលានរៀរទៅពីរលានរៀល ហើយក្នុងថ្ងៃចាប់ហាសិបគូរដល់មួយរយគូរ ពលរដ្ឋមានមន្ទិលសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលួនបែបនេះ។ ពលរដ្ឋបានបន្តទៀតថា អាជ្ញាធរពាក់ព័ន្ធភ្លេចភូមិឃុំមានសុវត្ថិភាពហើយមើលទៅ!!! ៕
ចំណែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយបានប្រាប់ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍តាមប្រព័ន្ធ telegram ថ្ងៃទី01ខែ សីហាឆ្នាំ2020 យ៉ាងខ្លី(បោសសំអាត)
សូមរំលឹកថា សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយត្រូវតែបង្រ្កាបឲ្យអស់នៅក្នុងមូលដ្ឋានខានតែបាន ។
ពលរដ្ឋសុំសំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាលចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ អនឡានខុសច្បាប់ ទាំងពីរឃុំនេះផងដើម្បីឲ្យស្របតាមគោនយោបាយភូមិឃុំមានវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ដោយ លោក លាប់ ចាន់