(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២នេះ នៅវត្តជម្ពូព្រឹក្សា ហៅ(វត្តថ្មី) ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបចំពិធីប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃចំនួន២៥០អង្គ ដែលបានផ្តួចផ្ដើមឡើងដោយ ÷
_ព្រះគ្រូវិសុទ្ធញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវង្សាបតីធម្មធារ៍ ព្រះមេគណខេត្តស្វាយរៀង
_ព្រះគ្រូបញ្ញារតនៈវិជ្ជា ងូន សារិទ្ធ គណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណះខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព
_ព្រះគ្រូរតនៈសីលធម្មធារ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែកនិងជាព្រះគ្រូចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង
_ព្រះភិក្ខុ យឹម សារិន ព្រះគ្រូចៅអធិការវត្តលក្ខ័រាជា ។
នៅក្នុងពិធីនេះដែរ លោកជំទាវ នាង សេដ្ឋា ជៀង អំ ក៍បានចូលរួមយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនជូនដល់បងប្អូនគ្រួសារក្រីក្រ និងជនចាស់ជរាគ្មានទីពឹងចំនួនផងដែរ ។ បន្ទាប់មកលោកជំទាវក៏បានប្រគេនបច្ច័យសម្រាប់កសាងវត្តមួយចំនួនដូចជា÷
១,វត្តជម្ពូព្រឹក្សា ហៅ(វត្តថ្មី) បច្ច័យចំនួន២លានរៀល ។
២,វត្តសន្តិភាព បច្ច័យចំនួន ២លានរៀល ។
៣,វត្តព្រៃឆ្លាក់ បច្ច័យចំនួន១លានរៀល ។
៤,វត្តមណ្ឌលវិបស្សនាធុរៈវត្តក្រញូង បច្ច័យចំនួន ១លានរៀល ។
៥ វត្តក្តីរំដួល ថវិកាចំនួន ៨០ម៉ឺនរៀល ប្រគេនបច្ច័យជូនព្រះសង្ឃចំនួន ២៥០អង្គ ក្នុង១ព្រះអង្គទទួលបានបច្ច័យចំនួន២ ម៉ឺនរៀល និងបានប្រគេនបច្ច័យសម្រាប់ប្រគេនចង្ហាន់ដល់ព្រះសង្សចំនួន ១លានរៀលផងដែរ ។
ជាចុងបញ្ចប់ ព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ បានមានសង្ឃដីកាថា÷ អំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក្តីតែអាចជួយរំលែកដល់ការលំបាកខ្វះខាតរបស់បងប្អូន លោកអ៊ំ លោកយាយ លោកតាទាំងអស់បានមួយរយៈខ្លីផងដែរ។ បន្ទាប់មកព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ តំណាងឲ្យព្រះសង្សទាំងអស់ សូមប្រសិទ្ធិពរជ័យ សួស្តី ជ័យមង្គល វិបុលសុខមហាប្រាសើរ ចំរើនកើតមានដល់ ឯកឧត្តម លោកជំទាវ និងព្រមទាំងក្រុមគ្រួសារសូមអោយបានសុខចម្រើនគ្រប់ពេល គ្រប់វេលា ជាពិសេសសូមឧទ្ទិសបុណ្យកុសលជូនចំពោះ
មហាឧបាសិកា ពុទ្ទសាសនូបត្ថម្ភក៍ដុក ខែន ត្រូវជាម្ដាយ
បង្កើតរបស់លោកជំទាវដែលទើបទទួលមរណៈភាពទៅថ្មីៗនេះ សូមអោយដួងវិញ្ញាណក្ខន្ធរបស់លោកយាយបានទៅកើត
ក្នុងសុគតិភព កុំបីអាក់ខានឡើយ ។ ដោយ= សុខហ៊រ