ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គម្រោងដាក់ដេញថ្លៃជួសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង៣០៥០ម៉ែត្រ ចុះតម្លៃក្រោម៥០%អ្នកបច្ចេកទេសព្រួយបារម្មណ៍អំពីការធ្វើគ្មានគុណភាព

(ខេត្តស្វាយរៀង)៖ គម្រោងដាក់ឲ្យដេញថ្លៃជួសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង ៣០៥០មែ៉ត្រ ដែលមានទទឹងផ្លូវដី ៥,៥ ម៉ែត្រ និង ទទឹងផ្លូវគ្រួស៥ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងផ្លាកសញ្ញាគម្រោង ។ ដោយឡែកឃើញមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្ត និងក្នុងខេត្តបានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង»ដេញបញ្ចុះតម្លៃទាបរហូតក្រោម៤០%ទៅ៥០% អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោងចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់មានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។ ការដាក់ដេញថ្លៃនេះធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹក នៅសាលាឃុំចន្ត្រី ។

បើតាមមន្ត្រីគាំទ្រលទ្ធកម្មខេត្តស្វាយរៀងបានឱ្យដឹងថា÷ អ្នកដេញថ្លៃត្រូវភ្ជាប់មកជាមួយសំណើរដេញថ្លៃរបស់ខ្លួននៅប័ណ្ណប៉ាតង់ដែលមានសុពលភាពឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធប៉ាតង់ច្បាប់ថតចម្លងមាននីត្សាកុលកម្មបើពុំមាននោះទេ  សំណើរដេញថ្លៃពុំមានសុពលភាពឡើយ ហើយប្រាក់ធានាដេញថ្លៃនិងត្រូវផុសទេបង្វែរបងចូលថវិការដ្ឋ អ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនិងត្រូវតម្កល់ប្រាក់កក់ធានាក្នុងការអនុវត្តចំនួន ១០% នៃតម្លៃកិច្ចសន្យាប្រាក់កក់មានសុពលភាពរហូតដល់ចប់រយៈពេលខែទាំលទ្ធផលកិច្ចសន្យាពេលធានាគុណភាពសំណង់។

អ្នកដេញថ្លៃបានត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងអំឡុងពេល 6 ខែបន្ទាប់ពីសាងសង់រួចជាស្ថាពរ។អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃឹតការក្លែងបន្លំការបង្ខិតបង្ខំឬក៏ប្រើអំពើពុករលួយប្រសិនបើត្រូវបានរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងភាពក្លែងបន្លំការបង្ខិតបង្ខំឬការប្រើអំពើពុករលួយអ្នកដេញថ្លៃទាំងនោះត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឱយដាក់សំណើរដេញថ្លៃ។ បើតាមដឹងពីលោកមេឃុំបានឲដឹងទៀងថា ចំពោះការដេញថ្លៃនៅសាលាឃុំចន្ត្រី មានគំរោងដេញថ្លៃប៉ាន់ស្មានប្រមាណ(២៤៨ ៨០៩ ៨០០)រៀល ហើយមានក្រុមហ៊ុនចំនួន៦ដែលបានដាក់ដេញថ្លែរួមមាន÷
១,ក្រុមហ៊ុន ពេជ្រ ធីតា បានដាក់តម្លៃដេញថ្លៃចំនួន ៨៤ ៥១៥ ៥០០រៀល ។
២,ក្រុមហ៊ុនជ័យ សុវឌ្ឍនី បានដាក់តម្លៃដេញថ្លៃចំនួន ៩៣ ០២៥ ០០០រៀល ។
៣,ក្រុមហ៊ុន ចេវ សម្បត្តិ បានដាក់តម្លៃដេញថ្លៃចំនួន ១២១ ៨៩៩ ៣៥០រៀយ ។
៤,ក្រុមហ៊ុន ណាំ គីម បានដាក់តម្លៃដេញថ្លៃចំនួន ១០៩ ៨០០ ០០០រៀល ។
៥,ក្រុមហ៊ុន ហាក់ ហេង បានដាក់តម្លៃដេញថ្លៃចំនួន ១១៨ ៩៥០ ០០០រៀល ។
៦,ក្រុមហ៊ុនគង់ សុភីសម្បត្តិពាណិជ្ជ បាទដាក់តម្លៃដេញថ្លៃចំនួន ១៧០ ៨០០ ០០០រៀល។
ចំពោះក្រុមហ៊ុនទាំង ៦ដែលដេញថ្លៃលើការជួសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង៣០៥០ម៉ែត្រនិងស្លាកសញ្ញារបស់មូលនិធិអភិវឌ្ឍឃុំសង្កាត់នៅសាលាឃុំចន្ត្រី បានទៅលើក្រុមហុ៊ន ពេជ្រ ធីតា ដែលមានតម្លៃទាបជាងគេដែលឃុំអាចទទួលយកបាន ។

បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា÷ ឃើញមានក្រុមហ៊ុនជាច្រើនមកដេញថ្លៃ ដល់ពេលដាក់ដេញថ្លៃឃើញតែ ៦ក្រុមហ៊ុនទេដែលបានដាក់ដេញថ្លៃ ហើយឃើញមានក្រុមហ៊ុនភាគច្រើនតាមទាមទា ទឹកតែ ជាពិសេសក្រុមហ៊ុនមកពីក្រៅខេត្តគឺ ទាថ្លៃទឹកតែច្រើន ក្នុងមួយក្រុមហ៊ុន ហើយមកចុះឈ្មោះ ចូលដាក់ដេញថ្លៃ ចាប់ពី២០ក្រុមហ៊ុនទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រកដ មានតែ៦ក្រុមហ៊ុនប៉ុណ្ណោះ ឯក្រុមហ៊ុនផ្សេងៗទៀតគ្រាន់តែមកចុះឈ្មោះឬមកតាមទាទឹកតែប៉ុណ្ណោះ ប្រភពបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាទឹកតែដែរ ដោយទាថ្លៃអ្នកសម្របសម្រួល១៥ភាគរយ ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការ អស់៣៥%ទៅ៤០% ទើបមិនត្រូវរូវគ្នា សុខចិត្តដាក់ដេញថ្លៃទាបក្រោម៥០% ទុកលុយអភិវឌ្ឍន៍សង្គមជាតិ ជាជាងចាយលុយ ពុករលួយ ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com