ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានជំរុញក្រុមការងារគណបក្សត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យសមាជិក និងខិតខំបញ្ចូលសមាជិកថ្មីនៅគ្រប់ទីកន្លែងដើម្បីត្រៀមការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ខ្វាន់ សៀម ក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី (ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣) កិច្ចប្រជុំនេះដែរបានធ្វើនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុករំដួល ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខ្វាន់ សៀម បានពាំនាំនូវកាតផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងស្រុករំដួល ខេត្តស្វាយរៀងទាំងអស់ដោយក្តីនឹករលឹកផងដែរ ។ ហើយឯកឧត្តមក៍បានជំរុញដល់ក្រុមការងារគណបក្សឃុំ-ទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាឱ្យបានល្អជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានឆាប់រហ័ស។

ឯកឧត្តម ខ្វាន់ សៀម ការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានបញ្ជាក់ជូនថា ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ជាសំឡេងមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជនជាកម្លាំងសកម្មដែលធានាបាននិរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com