(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកនូវទេយ្យទាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ(បិណ្ឌទី១០)នៅវត្តទួលតាកែវ ស្ថិតនៅភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ដេីម្បីឧទិ្ទសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានបាក់បែកចែកឋានទៅ តាមគន្លងប្រពៃណីពីដូនតាខ្មែរពីមុនៗមក ។
ទេយ្យទានដែលបានយកមកប្រគេនរួមមាន ÷ អង្ករ ២បាវ មី៥កេស ត្រីខ៥០កំប៉ុង ទឹកស៊ីអុីវ១យួរ ប៊ីចេង២គ.ក្រ ខ្ទឹមស២គ.ក្រ ម៉ាស៦ប្រអប់ ជែលលាងដៃ៥ដប នំធុង២ធុង ទឹកក្រូច២កេស ទឹកដោះគោ ១០កំប៉ុង ស្ករស ៥គ.ក្រ តែ ១គ.ក្រ ទឹកបរិសុទ្ធ៤កេស ទៀន២ដុំ ធូប ១ដុំធំ និងថវិកា ១.០០០.០០០រៀល។
នៅក្នុងឱកាសនោះដែរលោក រស់ ផារិទ្ធ អភិបាលរងខេត្ត ក៏បានចំណាយថវិកាផ្ទាល់ខ្លួន សរុប ១.០០០.០០០រៀលផងដែរ ប្រគេន និងជូន ÷
– ប្រគេនព្រះសង្ឃ ៣អង្គ ថវិកា ៣០០.០០០រៀល
– ជូនលោកតាអាចារ្យ លោកយាយ លោកតា ថវិកា ២០០.០០០រៀល ។
– ចូលបច្ច័យកសាងវត្តទួលតាកែវ ថវិកា ៥០០.០០០រៀល ។ ដោយ= សុខហ៊រ