ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីអភិរក្សសំលៀកបំពាក់ អាវប៉ាក់ ហូលផាមួង ប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌទី១៤ នៅក្នុងវត្តអង្គវង្សពិសី (ហៅវត្តបាក្រុង)

(ខេត្តស្វាយរៀង)÷  ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្តអង្គវង្សពិសី (ហៅវត្តបាក្រុង)  បានរៀបចំធ្វើពិធីបង្ហាញជម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ  ក្រោមអធិបតីភាព លោកឧកញ៉ា ច័ន្ទ ជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ទឹម សាគៀន នៅក្នុងបរិវេណវត្តអង្គវង្សពិសី(ហៅវត្តបាក្រុង) ស្ថិតនៅឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព,ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១៤ ។

ហើយកម្មវិធីបង្ហាញសម្លៀកបំពាក់ក្នុងរដូវបុណ្យភ្ជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោកជំទាវ លោក ហែម សុីណា អភិបាលស្រុករំដួល និងមន្ត្រីរាជការ សាលាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តអង្គវង្សពិសី (ហៅវត្តបាក្រុង) ជាច្រើនទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត  បានថ្លែងអំណរគុណ និងកោតសរសើរដល់ ព្រះគ្រូចៅអធិការវត្តអង្គវង្សពិសី(ហៅវត្តបា្រក្រុង) និងគណៈកម្មការអាចារ្យវត្ត ដែលបានរៀបចំពិធីបង្ហាញសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ និងការរាំទម្រោងរបស់ខ្មែរនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនៅទីនេះ។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានឲ្យដឹងផងដែរថា ការប្រារព្ធធ្វើពិធីខាងលើនេះគឺបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងរដូវបុណ្យភ្ជុំឬ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ពិសេសជាងនេះទៀតនោះ គឺការបង្ហាញសម្លៀកបំពាក់នេះគឺដើម្បីផ្សព្វផ្សាយដល់យុវជនជំនាន់ថ្មីនេះនិងជំនាន់ក្រោយៗទៀតថា ពេលធ្វើបុណ្យនៅតាមវត្តអារាម បុណ្យភ្ជុំបិណ្ឌ ឬបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗប្រជាពលរដ្ឋពិសេសស្ត្រីនិងយុវវ័យត្រូវស្លៀក សំលៀកបំពាក់អាវប៉ាក់ សំពត់ហូល ផាមួង អមដោយកន្សែងឈៀង ឬក៏សំពត់ចងក្បិនដែលជាប្រពៃណីខ្មែរដ៏ល្អផងដែលមានតាំងពីជំនាន់មុនៗ មក ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ក្នុងពិធីនេះក៏មានការរាំកំសាន្តជាចង្វាក់ប្រពៃណីខ្មែរដូចជា ចង្វាក់រាំវង់ រាំក្បាច់ សារវ៉ាន់ ឡាំលាវ ឡាំធន ដែលជាទម្រង់រាំប្រពៃណីខ្មែរសុទ្ធសាធ ។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំពិធីនេះជាសារមួយផ្ញើដល់ប្អូនៗ ក្មួយៗយុវជនយើង ពីជំនាន់នេះតទៅ ត្រូវជួយថែរក្សាទម្លៀមទម្លាប់ប្រពៃណីជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អផូរផង់ឲ្យបានគង់វង្សនិងយូរអង្វែង។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា ការដែលយើងបានប្រារព្ធធ្វើពិធីបុណ្យផ្សេងៗនេះឡើងក៏បានដោយសារប្រទេសជាតិយើងមានសន្តិភាព  មានសន្តិសុខ សណ្តាប់ធ្មាប់ ល្អ ហេតុដូច្នេះសូមប្រជាពលរដ្ឋ និងយុវជនយើងចូលរួមការពារសន្តិភាព ហើយអរគុណសន្តិភាព  និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺយុវជនគ្មានគ្រឿងញៀន យុវជនចូលរួមគោរពច្បាប់ចរាចរណ៍ និងការរក្សាអនាម័យសុខភាពដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាននិងដូសជម្រុញ ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ- ១៩ ចូលទៅក្នុងខ្លួនគ្រួសារនិង ក្នុងសហគមន៍ ។  ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com