ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ស្រី ព្រំ សំបូរ និងលោក ស្រី ជុំ ម៉ៅលក្ខិណា ត្រូវបានប្រកាសចូលកាន់មុខដំណែងជាអភិបាលរង នៃគណ:អភិបាលស្រុកស្វាយជ្រំ

(ខេត្តស្វាយរៀង)÷ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្ត នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកស្វាយជ្រំ ចំនួន២រូបរួមមាន៖

១-  លោក ស្រី ព្រំ សំបូរ ឋានរស័ក្កិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំ។
២-  លោក ស្រី ជុំ ម៉ៅលក្ខិណា  ឋានន្តរសក្កិមន្រ្តូបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ២ ជាអភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ជំទប់ទី១ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១៦ក្នុងស្រុកស្វាយជ្រម។

មានប្រសាសន៍ធ្វើការផ្ដាំផ្ញើដល់គណៈអភិបាលក្រុងស្វាយរៀងដែលទើបតែងតាំង និងមន្ត្រី រាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។
២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
៤.រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។
៥. រដ្ឋបាលស្រុក ត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៦. គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលស្រុក ឱ្យបានច្បាស់លាស់ ស្របតាមសេចក្ដីណែនាំលេខ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។
៧. ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាននិងការបំពេញការងាររបស់មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាស្រុក ព្រមទាំងត្រូវរៀបចំនិងដាក់ឱ្យអនុវត្តនូវលក្ខខណ្ឌការងារជូនមន្រ្តីរាជការរបស់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឱ្យមន្រ្តីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ព្រមទាំងត្រូវយកចិត្តទុកដាក់ពង្រឹងនូវសមត្ថភាព និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងាររបស់មន្រ្តី ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
៨. រដ្ឋបាលស្រុក ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ មកធ្វើជាកម្មសិទ្ធិឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឱ្យបាត់បង់សោភ័ណ្ឌភាពស្រុក។
៩.  រដ្ឋបាលស្រុក ត្រូវមានវិធានការឱ្យបានតឹងរឹងចំពោះជនខិលខូច ដែលមនបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
១០. ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីក្ដាប់ឱ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឱ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមអភិក្រមទាំង៣របស់សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព។
១១. រដ្ឋបាលស្រុក ត្រូវបន្តជម្រុញលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យជាអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាងឱ្យបានល្អប្រសើរ ។   ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com