ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋមានការព្រួយបារម្ភខណៈពេលឃើញទូកបូមខ្សាច់របស់ជនជាតិវៀតណាមបូមយ៉ាងអាណាធិបតេយ្យ!!!

(កណ្តាល)….ឈ្មួញប្រើប្រាស់ទូកធំៗជាច្រើនគ្រឿងធ្វើសកម្មភាពបូមខ្សាច់ក្បែរៗមាត់ច្រាំងទន្លេមេគង្គក្រោម នៃទឹកដីភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល
ធ្វើអោយប្រជាពលរដ្ធរស់នៅតាមដងទន្លេកំពុងមានការព្រួយបារម្ភជាខ្លាំងនូវបញ្ហាប្រឈមគ្រោះបាក់ច្រាំងទន្លេនាំបាត់បង់ដីលំនៅឋាន ផ្ទះសម្បែង។ ប្រភពពីពលរដ្ធបានលើកឡើងប្រហាក់ប្រហែលគ្នាថា កន្លងមកគ្រោះបាក់ច្រាំងទន្លេមេគង្គក្រោម បានលេបត្របាក់ដីភូមិរបស់ពួកគាត់រាប់ពាន់ម៉ែត្រធ្លាក់ចូលក្នុងទឹក ពុំដើរឃើញអាជ្ញាធរណាមួយមកឬក្រុមឈ្មួញ មកទទួលខុសត្រូវរបស់ពួកគាត់នោះទេ   ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកហាមឃាត់នោះទេ សង្ស័យតែត្រូវរើគ្នាអស់ហើយមើលទៅបានជាជនជាតិវៀតណាមដែលគេស្គាល់ ឈ្មោះថា បាម៉ៃ (ស្រី) ហ៊ានបូមយ៉ាងអាណាធិបតេយ្យ ។ ពលរដ្ឋបានស្នំពរដល់ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលជួយទប់ស្កាត់ក្រុមឈ្មួញទាំងនោះផង ។ ចំណែកលោក ចាប ចាន់វិជ្ជា អភិបាលស្រុកលើកដែកថ្ងៃទី7ខែតុលាឆ្នាំ2022 ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ព្រះនរាយណ៍មិនអាចសុំការបំភ្លឺបានទេព្រោះតែចូលពីរបីដងពុំមានអ្នកទទួល។
ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលភ្ងាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ៕ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com