ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមឡានដឹកត្រី បេន១៥ ដែលគេស្គាល់ឈ្មោះ ឃាង កំពុងតែបំភ្លេចបំផ្លាញផ្លូវជាតិលេខ០១ នៅ ឃុំព្រែកទន្លាប់ !!!

(ខេត្តកណ្ដាល)….ក្រុមឡានដឹកត្រីបេន 15 ដែលម្ចាស់ ឈ្មោះ ឃាង អ្នករកស៊ីដឹកត្រីគ្រប់ប្រភេទពីរវៀតណាមមកកម្ពុជាតាមច្រកក្អមសំណរតាមផ្លូបទឹក (ទូកធំៗខ្នាតយក្ស) មកឈប់ត្រង់បេន 15  ភូមិកំពង់ចម្លង ឃុំព្រែកទ្រនាប់ស្រុកលើកដែកខេត្តកណ្ដាល ដែលកំពុងបំផ្លាញផ្លូវជាតិលេខ 1 ប្រវែងប្រហែល 500 ម៉ែត្រ និង លូ ចំនួនពីរបន្លោះផង ដែលក្រសួងសាធារណះការបានធ្វើ

ប្រភពបានប្រាប់អ្នកសារព័ត៌មានយើងថា ឈ្មោះឃាងនេះគឺជានគរបាលក្រសួងមហាផ្ទៃ (សាកបួនកន្លះទៅប្រាំ ) ស្រាប់តែឥឡូវនេះផ្លូវនិងលូបានខ្ទេចខ្ទាំអស់ហើយធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមានការអ៊ូរទាំ មិនតែប៉ុណ្ណោះផ្លូវច្រកដឹកត្រីពីរកន្លែងនេះ លូទាំងពីរកន្លែងនេះក៏បានបិទជិតផងដែរ មហាជននិងប្រជាពលរដ្ឋបានមានចម្ងល់ថាអាជ្ញាធរឃុំនិងស្រុកមិនដែលចុះមើលទេ!!! សង្ស័យតែបានលាបសក្ការៈពីថៅកែបេន 15 ហើយមើលទៅ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាពេលភ្លៀងម្ដងៗស្ទះទឹកពិបាកធ្វើដំណើរណាស។
លោក ងី សារី មេឃុំព្រែកទន្លាប់ ភ្នាក់ងារសារព័ត៌មានយើង ថ្ងៃទី 12 ខែតុលាឆ្នាំ 2022 តេចូលពីរដងតែលោកចុចបិទ ។
លោកចាប ចន័្ទវិទ្យាចៅហ្វាយស្រុកលើកដែកភ្ងាក់ងារសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺបានទេ ល្ងាចថ្ងៃទី 12 ខែតុលាឆ្នាំ 2022ទូរស័ព្ទចូលពីរបីដងពុំមានអ្នកទទួល
លោកប្រធានមន្ទីរសាធារណញការខេត្តកណ្ដាល ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរសព្ទ័ ។
មហាជនស្នើដល់ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យតាមការគួរ៕ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com