(ខេត្តកណ្តាល)…. មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពាក់ព័ន្ធករណីបង្ខាំងក្មេងស្រីអាយុជាង១៤ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេច២នាក់។
ជនសង្ស័យមាន
១-ជនល្មោភកាម ឈ្មោះ ម៉ន សិលា អាយុ៣៥ឆ្នាំ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែក។
២-ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជាថៅកែលក់ខ្សាច់ទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
៣- ឈ្មោះ រតនា ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជាម៉ែយ៉ែមរស់នៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
៤- ឈ្មោះ គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដជាមេអណ្តើក រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្មេងស្រីរងគ្រោះឈ្មោះ រ ស វ ភេទ ស្រីអាយុជាង១៤ឆ្នាំមានទិលំនៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយជនសង្ស័យឈ្មោះ ម៉ន សិលា នៅត្រើយខាងកើតក្នុងហាងផឹកសុីច្រៀងខារ៉ាអូខេយីហោ អមតៈ និងបានបង្ខំក្មេងស្រីរងគ្រោះឲ្យផឹកស្រាបៀររហូតដល់ស្រវឹងជោគជាំ ស្រាប់តែជនសង្ស័យឈ្មោះ ម៉ន សិលា ដឹកនិងបានគ្រៀកក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយជនសង្ស័យល្មោភកាមរូបនោះក៏បានចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅលើពូក និងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។
ប្រភពបន្តថា រយៈពេល ០២ទៅ ០៣ ថ្ងៃក្រោយមកជនសង្ស័យឈ្មោះ ម៉ន សិលា បានហៅទូរស័ព្ទទៅបបួលជនសង្ស័យឈ្មោះ រតនា ស្រីនាថ និងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ ដដែលហើយជនសង្ស័យជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែករូបនេះ នាំជនរងគ្រោះបម្រុងចាប់រំលោភម្ដងទៀត តែជនរងគ្រោះមិនព្រមបានរត់ទៅពួននៅក្រោមសាឡុង ពេលនោះជនសង្ស័យ ម៉ន សិលា ក៏ងាកទៅរកជនស្ស័យឈ្មោះ រតនា ស្រីនាថ វិញ ហើយជនសង្ស័យ រតនា ស្រីនាថ ក៏យល់ព្រមជាមួយជនសង្ស័យឈ្មោះ ម៉ន សិលា លុះរហូតដល់ម៉ោង០៣ទៀបភ្លឺទើប ជនសង្ស័យឈ្មោះ ម៉ន សិលា ជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះជនសង្ស័យឈ្មោះ រតនា ស្រីនាថ វិញ។
ប្រភពបន្តថា ប្រមាណជាងមួយសប្តាហ៍ក្រោយមកជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើ តែជនសង្ស័យឈ្មោះ រតនា ស្រីនាថ ក៏និយាយថា ទៅហាងផឹកស្ពាយសិនទៅ បន្ទាប់ពីផឹកអស់០២ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះ ម៉ន សិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយជនរងគ្រោះដឹងខ្លួនមើលទៅដូចជាផ្ទះសំណាក់ ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថាសុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ អ៊ុក ទឹង ជាជនជាតិវៀតណាមក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀត។
ក្នុងករណីនេះ បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលអ្នកសារព៌តមានយើង ទទួលបានថា លោកបានកំពុងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីនគរបាលស្រុកត្រូវរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនដាច់ខាត និងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងក្នុងផ្ទះសំណាក់ ដូចជាវិដេអូ និងឲ្យហៅម្ចាស់ផ្ទះសំណាក់ វិសាល រង្សី មកសួរនាំដើម្បីដាក់បន្ទុកឲ្យបានតឹងរ៉ឹងបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកំពុងដាក់ការងឿងឆ្ងល់ថា ចុះរថយន្ត០២គ្រឿងទៀត ម៉ាក ព្រូដស ពាក់ស្លាកលេខភ្នំពេញ 2BK-5103 និងរថយន្ត Corolla ស្លាកលេខ ភ្នំពេញ 2I-2771ម៉េចក៍មន្ត្រីជំនាញមិនបញ្ចូលជាវត្ថុតាងក្នុងរបាយការណ៍មុនផ្ញើឲ្យថ្នាក់ដឹកនាំផងទាន។ប្រភពបន្តទៀតថា ក្នុងករណីខាងលើនេះ កំពុងមានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីចង់អោយជនស្ស័យបាននៅក្រៅឃុំផងដែរ៊។តែភាគីខាងក្រុមគ្រួសារក្មេងស្រីរងគ្រោះមិនព្រម។បច្ចុប្បន្ននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះជនសង្ស័ប្រុសស្រីទាំង3នាក់ជាប់ឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដោយសមត្ថកិច្ចមិនទាន់បញ្ជូនទៅខេត្តនៅឡើយទេ កំពុងបន្តនីតិវិធី( ចំណែកជនសង្ស័យមួយនាក់ទៀតឈ្មេះ គាង គន្ធា អធិការ ដ្ឋាននគរបាលស្រុកលើកដែកអោយនៅក្រាយឃុំបណ្ដោះអាសន្ន)៕