ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីក្រុងពាលីសុំសេចក្តីសុខក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នឹងទូកកា្តរបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)÷នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកជំទាវតំណាងរាស្តមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នឹងទូកកា្តរបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងទស្សនាការអ៊ំទូកសាកល្បងផងដែរ ដើម្បីត្រៀមធ្វើការប្រណាំងជាផ្លូវការនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវម អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត ទស្សនាការអ៊ុំទូកសាកល្បងប្រកបដោយទិដ្ឋភាពសប្បាយរីករាយ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com