(ព្រៃវែង)….ពិតជាគួរឱ្យអាណិតនិងខ្លោចផ្សារបំផុត បុរសម្នាក់មានជំងឺបញ្ហាបេះដូងនិងរលាកសួត ព្យាបាលរយៈពេល៥ថ្ងៃសុំពេទ្យមកផ្ទះ មិនបាន15 នាទីផងស្លាប់.ចោលប្រពន្វនឹងកូនទាំងនៅវ័យក្មេងហើយមិនបានលាមួយម៉ាត់។
បន្ទាប់ពីលោក បុិន ធឿន ទៅព្យាបាលជំងឺនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ស្ថិតនៅចំពីមុខ(ផ្សារស្នាយពល) ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពពីប្រពន្វនិងបងប្អូនគ្រួរសារសព បានឱ្យដឹងថា៖ បុរសរងគ្រោះឈ្មោះ បុិន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
បាន(ស្លាប់)នៅថ្ងៃទី០៣.១១.២០២២ពេលមកពីព្យាបាលនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»បានប្រហែល១៥នាទីក៏បានបាត់មាត់ បាត់ក៏ស្លាប់តែម្តងទៅ។
ហើយបន្តថា៖ នៅមុនពេលទៅព្យាបាលប្តីរបស់គាត់មិនស្រួសខ្លួន មានអាការមិនស្រួលខ្លួនបន្តិចបន្ទួចហើយបានទៅពិនិត្យសុខភាពនិងពិនិត្យនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»នៅថ្ងៃទី២៩,១០,២០២២ដោយពេលនោះក្រុមគ្រូពេទ្យនៅទីនោះបានពិនិត្យឃើញថា៖ មានជំងឺរលាកសួតនិងជំងឺបេះដូង អោយសំរាកព្យាបាល១ថ្ងៃ បើធូរនិងព្យាបាលបន្តររហូតដល់ថ្ងៃទី០៣,១១,២០២២នេះបានសុំត្រលប់មកផ្ទះវិញហើយក្រុមគ្រូពេទ្យបានចាក់ថ្នាំនិងផ្សំថ្នាំទុកអោយលេបពេលត្រលប់មកផ្ទះវិញ។
ស្រាប់តែចុះពីឡានបានប្រហែល១៥នាទីក៏បានបាត់មាត់ បាត់ក៏ស្លាប់តែម្តងទៅ។
ដោយសង្ស័យថាប្រត្តិកម្មថ្នាំនិងមានបញ្ហាអ្វីមួយហើយ។
ហើយក៏បានរៀបចំធ្វើបុណ្យសពនៅផ្ទះតែម្តងទៅ ស្រាប់តែនៅម៉ោងប្រហែល២,៣០នាទីឃើញលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ)ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជាម្ចាស់«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»និងក្រុមការងារពេទ្យបានមកដល់ផ្ទះជនរងគ្រោះដើម្បីនិយាយគ្នា តែដោយសារប្រពន្វសពនិងបងប្អូនសាចញាតិរវល់តែយំស្រែកសោកស្តាយនិងមិនបាននិយាយច្រើនទេ។ហើយលោកគ្រូពេទ្យបាននិយាយថា៖ចាំយកសាហ៊ុយថ្លៃព្យាបាលមកចូលបុណ្យសពវិញ។
សូមបញ្ជាក់ថា៖ «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»នេះតែងតែមានរឿងជាច្រើនមកហើយ កន្លងមក។
ករណីនេះលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៤.១១.២០២២នេះ ភ្ងាក់ងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺបានទេព្រោះខលមិនចូល។
រីឯលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំង មិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរសព្ទ។
ចំណែកលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ)ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជាម្ចាស់«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ភ្ងាក់ងារសារព័ត៌មានយើងទូរស័ព្ទចូល0977778850 លោកនិយាយមួយម៉ាត់យ៉ាងខ្លីជាប់រវល់។
ចំណែកលេខមួយខ្សែទៀតរបស់មន្ទីរសំរាកព្យាបាល សុខ ខេង (088 4023093)គាត់ថាអ្នកជំងឺជាហើយបានឲ្យគាត់ទៅផ្ទះ ។