ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែអង្គកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាសក្នុងខ័ណ្ឌសីមាវត្តពេជ្រមន្ត្រី(ហៅឧត្តុង្គ)

(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ព្រាប សុធី និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លី ផល្លា ព្រមទាំងបុត្រ. ឯកឧត្តម មាស សារុន និងលោកជំទាវ ង៉ាន់ ហុង ព្រមទាំងកូនចៅ មហាឧបាសិកាពុទ្ធសាស្ត្រនុបត្ថម្ភ ចិន សាផាន និងឧបាសិកា ម៉ាន់ ធីតា ព្រមទាំងកូនចៅ. ព្រះសង្ឃ អាចារ្យ គណៈកម្មការចំណុះវត្តពេជ្រមន្ត្រី (ហៅឧត្តុង្គ) និងពុទ្ធបរិស័ទជិតឆ្ងាយ  បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីវេរបច្ច័យ និងស្បង់ជីវរ យកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាសក្នុងខ័ណ្ឌសីមាវត្តពេជ្រមន្ត្រី (ហៅឧត្តុង្គ) ស្ថិតនៅក្នុងភូមិទួលត្របែក .ឃុំប្រសូត្រ .ស្រុកស្វាយទាប  ខេត្តស្វាយរៀង ។

បន្ទាប់ពីអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងដាឆ្លងសទ្ធាបុណ្យធ្វើតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ព្រះវិចិត្រមុន្នីសោភ័ណ្ឌ យិន វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាជំនួយការសាលាគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តពេជ្រមន្ត្រី (ហៅឧត្តុង្គ) បានមានសង្ឃដីកាឲ្យដឹងថា÷ បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះពេល២៩ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថាអង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ ហេតុដែលនាំឲ្យប្រជាពុទ្ធបរិស័ទសម្រេចចិត្តបរិច្ចាកទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីធ្វើបុណ្យអង្គកឋិនសាមគ្គីនាពេលនេះ ដោយយល់ឃើញច្បាស់ នូវហេតុផលមួយចំនួនដូចជា ÷ -បុណ្យកឋិនទាន គឺជាទានមួយដែលមានផល្លានុផលខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃ  ព្រមទាំងអ្នកក្រាលគ្រង ហើយជាការលើកទឹកចិត្តចំពោះព្រះសង្ឃដែលបានចំណាយពេលអស់ ៣ខែ ក្នុងការសិក្សារៀនសូត្រ ធម៌វិន័យតាមច្បាប់កន្លងព្រះពុទ្ធសាសនា ។
-ហើយដោយហេតុឃើញថា អាយុសង្ខារមិនទៀងមានតែការសន្សំបុណ្យកុសលជាតិនិងទេ  ដែលអាចជួយដោះទុក្ខទោសដល់ជាតិក្រោយបាន ។

ចុងបញ្ចប់ ព្រះវិចិត្រមុន្នីសោភ័ណ្ឌ យិន វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាជំនួយការសាលាគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តពេជ្រមន្ត្រី (ហៅឧត្តុង្គ) បានមានថេរះដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីដើម្បីដង្ហែមកកាន់វត្តពេជ្រមន្ត្រី (ហៅឧត្តុង្គ) នាពេលនេះ សូមឧទ្ទិសជូនបុណ្យកុសលចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម  លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយដែលជាអ្នកផ្តើមបុណ្យ សូមឱ្យទទួលបាននូវសេចក្តីសុខ ចំរុងចំរើនជារៀងរហូតទៅ ។

សូមបញ្ជាក់ផងដែរថា ចំពោះបច្ច័យដែលបានមកពីបុណ្យអង្គកឋិនទានសាមគ្គីនៅពេលនេះ មានចំនួន២៦លាន៦សែន៥មុឺនរៀល និងប្រាក់ដុល្លាមានចំនួន៨៤៩៥ដុល្លា គឺយកមកប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែងនៅក្នុងកម្មវិធីអង្គកឋិនទានសាមគ្គីនាពេលនេះ និងសល់ប៉ុន្មានទុកសម្រាប់ជួសជុលដំបូលកុដិ ដែលសព្វថ្ងៃនេះកំពុងតែលិចទឹក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម មាស សារុន និងលោកជំទាវ ង៉ាន់ ហុង ព្រមទាំងកូនចៅ បានប្រគេនអំពូលសឡាចំនួន៣៥អំពូលសម្រាប់ដាក់បំភ្លឺតាមផ្លូវ និងដាក់បំភ្លឺក្នុងបរិវេណវត្ត .លោក ព្រាប សុធី និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លី ផល្លា ព្រមទាំងបុត្រ ក៏បានឧបត្ថម្ភស៊ីម៉ង់ចំនួន១០តោន សម្រាប់ធ្វើសួនច្បារនៅក្នុងសាលាបឋមសិក្សាពេជ្រមន្ត្រីដោយសព្វថ្ងៃនេះ នៅក្នុងសាលាបឋមសិក្សាពេជ្រមន្ត្រីមិនទាន់មានសួនច្បារនៅឡើយ ។

បន្ទាប់ពីបញ្ចប់អង្គកឋិនទានសាមគ្គីរួចមក  លោកព្រាប សុធី និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លីផល្លា ព្រមទាំងបុត្រ ក៏បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកាចំនួន ១ម៉ឺនរៀល និងជូនដល់ក្មួយៗសិស្សានុសិស្សដែលមកពីសាលាបឋមសិក្សាពេជ្រមន្ត្រីចំនួនជាង១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល.ប៊ិច១ដើម.បន្ទាត់១ និងថវិកាចំនួន ៥ពាន់រៀលផងដែរ ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com