(ខេត្តស្វាយរៀង)÷ លោកជំទាវ ដួង វណ្ណា សមាជិការដ្ឋសភាមណ្ឌលស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជេីញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនីខេត្តស្វាយរៀង ដែលទេីបបញ្ចប់ក្នុងការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលបានទទួលមេដាយជូនខេត្តស្វាយរៀង សរុប ៤០ គ្រឿង ក្នុងនោះមេដាយមាសចំនួន១៥ គ្រឿង មេដាយប្រាក់ចំនួន១៧ គ្រឿង និងមេដាយសំរឹទ្ធិចំនួនចំនួន០៨ គ្រឿង ចំណែកកីឡាបាល់ទាត់នារីទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផងដែរ។
ក្នុងឱកាសនោះក៏មានការឧបត្ថម្ភជាថវិកា និងសម្ភារៈ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថវិការបស់រដ្ឋបាលខេត្តជូនដល់កីឡាករ កីឡាការិនី ផងដែរ ។ ដោយ= សុខហ៊រ