ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋក្រីក្រម្នាក់ គោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូម ជួយរកយុត្តិធម៌

ខេត្តកណ្តាល :ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡាច សុខ អា យុ៥២ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងជាប្រជាជនក្រីក្រប្រភេទ២ បានអស់លទ្ធភាព និងវិលវុល ជាមួយបងស្រីបង្កើតអស់រយៈពេលជិត៤ឆ្នាំ ដែលបានប្តឹងរូបលោក ទៅតុលាការ តាំងពីឆ្នាំ២០១៩ មានចំនួន៣រកណី ។ទី១ ប្តឹងបណ្តេញប្អូនបង្កើតចេញផ្ទះ ដោយបោះឥវ៉ាន់ សំភារៈប្រើប្រាស់ចេញពីផ្ទះ ដែលលោក ឡាចសុខ បានធ្លាប់រស់នៅជាមួយឳពុកម្តាយ តាំងពីកើត រហូតដល់បច្ចុប្បន្ន ។ នៅឆ្នាំនោះ ឆ្នាំ២០១៩ តុលាការដំបូងខេត្តកណ្តាល បានកាត់ក្តី អោយ បងស្រីជាអ្នកឈ្នះ តែលោក ឡាច សុខ មិនសុខចិត្តក៏បានប្តឹងទាស់ទៅសាលាឧទ្ធរ ក៏បានឈ្នះវិញ គឺនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរ បានចេញសម្រេចលុបចោល ដីកាសម្រេចលេខ ៣១ ដកសរ /១៩ ចុះថ្ងៃទី ២៥,០៧,២០១៩ របស់សាលាដំបូងខេត្តកណ្តាល ជាអសារបង់ ។ ការសម្រេចរបស់សាលាឧទ្ធរនេះ ត្រូវបាន បងស្រី ឈ្មោះ ឡាចតិចលី និងកូនចៅរបស់គាត់ បានរារាំង និង ដាក់លក្ខខណ្ឌជាច្រើន នៅសាលាឃុំកោះខែល ចំពោះមុខមន្រ្តីតុលាការនិងមន្រ្តីមូលដ្ឋាន ផងដែរ តែទោះជាយ៉ាងណា លោក ឡាច សុខ នៅតែមិនអាចចូលរស់នៅក្នុងផ្ទះ ដែលខ្លួនធ្លាប់រស់ជាមួយឳពុក ម្តាយ តាំងពីតូច បាននោះទេ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ។

សំណុំរឿងទី២ គឺលោកស្រី ឡាច តិចលី បានប្តឹងជំទាស់ មិនអោយ លោក ឡាច សុខ ឈរឈ្មោះតំណាងបងប្អូនបង្កើត ៣នាក់ ដែលរស់នៅក្នុងបន្ទុកកាលឳពុកម្តាយនៅរស់ បានចុះបញ្ជីរជាប្រព័ន្ធនោះទេ ពោលគឺតាម បណ្តឹងរបស់ លោកស្រី ឡាច តិចលី តុលាការខេត្តកណ្តាល បានចេញដីកាសម្រេចរក្សាការពារលេខ ១៧៥ គករវ /២១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅលើដីរួម ដែលជាកេរ្តិ៍សល់ពីឳពុកម្តាយ និងដីឯកជនក្បាលតូចៗ ដែលលោកឡាច សុខ និង ឡាច សាំងរ៉ុង បានទិញរួមគ្នា ។

ដីការក្សាការពារនេះហើយ បានធ្វើបងស្រីបន្តប្តឹង ប្អូនបង្កើតបន្តទៀត ដោយហេតុផលថាប្អូន បានធ្វើចំការច្បារដំណាំនៅលើដីដែលតុលាការ បានចេញដីការក្សាការពារ ទៅជាសំណុំរឿងព្រហ្មទណ្ឌ១ទៀត លេខ០៦៥ អក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លេខ ២០៩ ដកសស ។
សំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានអយ្យការអម សាលាដំបូងខេត្តកណ្តាល បញ្ជូនទៅចៅក្រមស៊ើបសួរ បានកោះហៅអោយចូលបំភ្លឺ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីសាកសួរដំណើររឿង ធ្វើអោយខូចខាតដោយចេតនា ។ (មេធាវីការពារក្តីដោយមិនគិតលុយ )

លោកឡាច សុខ បានប្រាប់ព្រះនរាយណ៍ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ថាលោកបាន សំណូមពរដល់តុលាការ សុំអោយគាត់បានអាស្រ័យផលលើដី ដែលគាត់បានអាស្រ័យជាមួយឳពុកម្តាយ តាំងពីឆ្នាំ ១៩៨២ បើមិនអោយលោកអាស្រ័យផល តើអ្នកណាជាអ្នកចិញ្ចឹមគាត់ ។

សំណុំរឿងទី៣ ជាសំណុំរឿងបែងចែកមរតក សាលាដំបូងខេត្តកណ្តាល ដោយចៅក្រម រស់ ផុនចាន់និមល កាលពីថ្ងែទី១២ ខែតុលា ឆ្នាំ២០២២ បែងចែកជា៦ ចំនែក ។ដោយកើតទុក្ខមិនសុខចិត្ត ចំពោះការបែងចែកមរតកនេះ លោកឡាចសុខ បានប្តឹងទាស់ទៅសាលាឧទ្ធរ និងដោយការអាណិតអាសូរ ឯកឧត្តម អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានជួយសសេរដោយផ្ទាល់ដៃ នូវពាក្យជំទាស់របស់លោក ឡាច សុខ ទៅនឹងដីការសម្រេច លេខ ០៣៥ ន,ម បឌ្ឍ/ជ ថ្ងៃទី១២ តុលា ២០២០ របស់លោក ចៅក្រម សាលាដំបូងខេត្តកណ្តាលទាំងមូល ។
នៅក្នុងលិខិតបានបញ្ជាក់ថា ៖១-លោកចៅក្រម បានយកដីធ្លី ផ្ទះសម្បែងដែលរដ្ឋ បានចែកអោយ តាមសមាជិកគ្រួសាររៀងៗខ្លួនយកមក បែងចែកជាមរតក ដល់បងៗ ដែលរដ្ឋបានបែងចែក កាលពីឆ្នាំ ១៩៨២ រួចអស់ហើយ ។បងឈ្មោះ ឡាច តិចលី បានលក់ដីលំនៅដ្ឋាន ដែលរដ្ឋបានបែងចែកអោយនោះ អស់ទៅហើយ រួចមកទាមទារចំណែកពីប្អូនៗ ទៀត ។

២-អចលវត្ថុ ទាំង៦ កន្លែង ត្រង់ចំណុច២ និង ទី៣ នៃដីកាសម្រេច យើងខ្ញុំអាចទទួលយកបាន បើចៅក្រមសំរេច បែងចែកតែ៣នាក់ គឺមានឈ្មោះ ឡាច សាំងរ៉ុង ឡាចស្រ៊ាង និង ឡាច សុខ ។ ម្យ៉ាងទៀតដីចំនួន ៦កន្លែង ដែលដីកាមានក្នុងដីកាសម្រេចនោះ មិនមត្រឹមត្រូវ គឺជាន់ទៅលើដី ឈ្មោះ ឡាច សុខ ដែលបានទិញ ចំនួន៣កន្លែង និង ដី២កន្លែង ទៀតលក់ មើលជម្ងឺឳពុក ម្តាយ អស់ហើយ ។ សំណុំរឿងទី៣ នេះ លោក ឡាច សុខ និង ឡាចសាំងរ៉ុង មិនមានមេធាវីការពារក្តីនោះទេ ។ នៅពេលនេះ សាលាឧទ្ធរ បានបើកសវនាការចំនួន២ដងហើយគឺនៅតែ ប្រកាសតែប៉ុណ្ណោះ ។ សំណុំរឿងនេះមិនមានមេធាវី  ជួយការពារនោះទេ ។

ពាក់ព័ន្ធសំណុំបងប្អូនបង្កើត ឈ្លោះគ្នារហូតដល់តុលាការ ពោលគឺបងស្រី បានខិតខំប្តឹងប្អូនប្រុសមិនបន្ធូរដៃ បានធ្វើអោយប្រជាជនរស់នៅភូមិស្វាយជួរ លោកមេភូមិ លោកមេឃុំ ចេញមកអះអាង និង សំណូមពរដល់តុលាការសូមផ្តល់យុត្តិធម៌ដល់គ្រួសារនេះផង ។

តាមសំដីលោក អៀង ឌុល អតីតមេឃុំ កោះខែល កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ បានអោយដឹងថា រឿងដីចំណែកផ្ទះ ដីអាស្រ័យផល គឺរដ្ឋបានចែកទៅអោយ លោក ឡាច សុទ្ធ និងប្រពន្ធឈ្មោះ លាវ ក្រិត មានកូនក្នុងបន្ទុក ចំនួន៣នាក់ រឺឯ លោក ស្រី ឡាច តិច លី ដែលជាកូនរបស់ ឡាច សុទ្ធ និង លាវ ក្រិត រដ្ឋក៏បានបែងចែកដីផ្ទះ និង ដីកសិកម្ម ផងដែរ ។ លុះក្រោយមក ក៏លោក ស្រី ឡាច តិចលី បានលក់ដីផ្ទះ ទៅរកស៊ីនៅប៉ោយប៉ែត្រ និងបានមករស់នៅ ជាមួយឳ ពុក ម្តាយ ។ លោកមេឃុំ ថារឿងនេះ ទាំងលោកមេឃុំ និង អ្នកភូមិ គឺចង់ឃើញ លោក សុខ ទទួលយុត្តិធម៌ ។

លោក ឡាច សុខ រៀបរាប់ថា កាលឳពុក ម្តាយ នៅរស់ ម្តាយបានជំទាស់ មិនអោយបងស្រី មកធ្វើផ្ទះ រស់នៅជាមួយ ឳ ពុកម្តាយ និង ប្អូនៗ នោះទេ ។ ព្រោះបងស្រី មានដីសំរាប់ធ្វើផ្ទះដែរ ។ តែម្តាយមិនអាចជំទាស់នឹងឳពុក បានបងស្រី ឈ្មោះ ឡាច តិចលី ក៏បានសាងសង់ផ្ទះ នៅឆ្នាំ ១៩៩៦ ដោយបងស្រី
បានចេញលុយច្រើនក្នុងការសាងសង់ ក្នុងនោះ មានលុយ របស់លោក ចំនួន ៦លានរៀលផងដែរ ។

លោក សុខ បន្តថា រយៈពេល៥ឆ្នាំក្រោយ គឺនៅឆ្នាំ ២០១១ ឳពុកលោកបានចែកឋាន មិនបាន១ខែ ផង ម្តាយ លោកក៏បានចែកឋានបន្តទៀត ធ្វើអោយរូបលោក និង កូនៗមាន ក្តីសោកសង្រេង រកអ្វីប្រៀបផ្ទឹមពុំបាន ។ លោកថា ៣ឆ្នាំក្រោយមក លោក និង បងស្រី តែមានជំលោះជាមួយគ្នាជាបន្តបន្ទាប់ រហូតដល់ បណ្តេញរូបលោកចេញពីផ្ទះ ហើយលោកបានប្តឹងទៅតុលាការតតាំងគ្នា រហូតដល់សាលាឧទ្ធរទើប តុលាការសម្រេចអោយលោក បានចូលរស់នៅក្នុងផ្ទះវិញ តែខាងភាគីបងស្រី មានលក្ខខណ្ឌច្រើន ទើបរូបលោក ដើរសុំផ្ទះគេនៅបណ្តោះអាសន្ន រហូតមានសប្បុរសជន បានជួយសង់ផ្ទះ នៅដីចំការតូចល្មម មកដល់សព្វ ។

អ្នកភូមិ ដែលបានដឹងរឿងនេះ បាននាំគ្នា អាណិតលោក សុខ ជាពន់ពេក ដោយបានត្រឹមស្នើដល់ ថ្នាក់លើ មេត្តាជួយរកយុត្តិធម៌ អោយបានឆាប់រហ័ស ព្រោះលោកសុខ មិនមានលទ្ធភាពតតាំង នោះទេ ។ ។

លោក ពៀក ហ៊ូ មេភូមិស្វាយជួរ បានប្រាប់ ព្រះនរាយណ៍ កាលពីព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២២ កាលណោះថា លោក ឡាច សុខ ជាប្រជាជនក្រីក្រ ប្រភេទ២ ។ រឿងនេះរូបលោក បានចូលរួមផ្សះផ្សារដែរ តែមិនបានផល ដោយលោកស្រី ឡាច តិចលី ថាឡើងទៅលើទៀត ។

លោកមេភូមិ ក៏បានបញ្ជាក់ថា លោក សុខ ពិតជាប្រជាជនទន់ខ្សោយ សូម្បីបងស្រីប្តឹងជំទាស់ក្នុងចុះបញ្ជី ក៏លោកសុខ មិនប្តឹងបក មិនអោយបងស្រី ចុះបញ្ជីវិញនោះទេ ។

ពាក់ព័ន្ធករណីខាងលើ ទាំងលោក សុខ នឹង ប្រជាជនដែលស្រលាញ់ភាពត្រឹមត្រូវ ប្រមាណព ២០០នាក់
បានគោរពស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយ ព្រោះថាបងស្រី និងកូនចៅរបស់គេ ជាអ្នកមានលុយ រកស៊ីនៅប៉ោយប៉ែត្រ ហើយប្តឹងមិនចេះចប់ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com